គន្លឹះពិសេស៤យ៉ាង ធើ្វឱ្យកុមារតូច ក្លាយជាកំពូលអ្នកអានសៀវភៅ

  • 2018-06-01 07:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ដឹង​ពី​មុន​មក​ហើយ​ថា ​​ការអានគឺមានអត្ថប្រយោជន៍ណាស់ដល់យើងគ្រប់គ្នា ក្នុងការបង្កើន ចំណេះដឹង ទូទៅ​ ការសរសេរ ការសន្ទនា​ និង​ជំនាញផ្សេងៗទៀត។​ ដោយសារ​តែ​យល់​ឃើញ​ពី​សារ:សំខាន់​នៃការអាន ទើប មាតាបិតា​មួយ​ចំនួន បាន​ខិតខំ​ជំរុញ​ឱ្យ​បុត្រ​ធីតា ចាប់​ផ្ដើម​មាន​ទម្លាប់​អាន​សៀវភៅ​តាំង​ពី​ក្មេង។​ ​ តាម​ពិត​ទៅ ការ​បណ្ដុះ​ទម្លាប់​ដ៏​ល្អ​នេះ មិនមែន​ជា​ការ​លំបាក​នោះទេ។​ អ្នកជំនាញបានរកឃើញថា ការចាប់ផ្តើមអានជាមួយកុមារជួយពួកគេឱ្យឆាប់ចេះនិយាយ បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​ឪពុក​ម្ដាយ និង ជួយ​ឲ្យ​កុមារ​មាន​អារម្មណ៍​ជិតស្និទ្ធ​ជា​មួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន។ សំខាន់​ជាង​នេះ​ទៅទៀត កុមារ​ដែល​ចាប់​ផ្ដើម​អាន​តាំង​ពី​នៅ​វ័យ​ក្មេង មាន​ការ​ស្វែង​យល់​អំពី​ពិភពលោក​នៅ​ជុំវិញ​ខ្លួន​បាន​ឆាប់​រហ័ស ប្រកប​ដោយ​ភាព​ឆ្លាតវៃ។

រូបតំណាង

ខាងក្រោមនេះ គឺជាគន្លឹះពិសេសមួយចំនួនដើម្បីជំរុញកុមារឱ្យចូលចិត្តអានសៀវភៅ៖

គន្លឹះទី១៖ អានឮៗជារៀងរាល់ថ្ងៃ។​ ការអានឮៗជួយឱ្យកុមារយល់ពីរបៀបអាន និង​យល់​ថា​ពាក្យ​នីមួយៗ​សុទ្ធ​តែ​មាន​អត្ថន័យ។​

គន្លឹះទី២៖ សួរសំណួរទៅកុមារ។ សាកសួរសំណួរអំពីគំនិត និង អ្វី​ដែល​កុមារ​ចាប់​យក​បាន​ពី​ការ​អាន។ ការ​សួរ​សំណួរ​នេះ​ជួយ​ឱ្យ​កុមារ​ស្វែងយល់​ពី​ទំនាក់ទំនង​រវាង​អ្វី​ដែល​គេ​កំពុង​អាន​ទៅ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ។   គន្លឹះទី៣៖ និយាយ​អំពី​សៀវភៅ​ក្នុង​ការ​សន្ទនា។​ ការ​សន្ទនា​នេះ​បង្កើត​ជា​បទ​ពិសោធន៍​វិជ្ជមាន និង​ជំរុញ​ឱ្យ​កុមារ​យល់​ពី​សារសំខាន់​នៃ​ការ​អាន​សៀវភៅ។

គន្លឹះទី៤៖ សរសេរឱ្យបានច្រើន។ បង្ហាញ​កុមារ​ឱ្យ​ដឹង​ថា​ការ​អាន និង​ការ​សរសេរ​មាន​ទំនាក់ទំនង​គ្នា ដោយ​ឱ្យ​ពួកគេបានឃើញលោកអ្នកសរសេរជាញឹកញាប់ មិនថាការសរសេរកំណត់ហេតុ សំបុត្រ ឬ​អ៊ីមែល​ក្តី។​

ចំណាយពេលអានជាមួយបុត្រធីតាលោកអ្នកថ្ងៃនេះ ដើម្បីជម្រុញឱ្យពូកគេចូលចិត្តអានសៀវភៅ​។​ កុមារតូច អាចអានសៀវភៅបែបអប់រំសប្បាយៗដោយឥតគិតថ្លៃក្នុងគេហទំព័រ៖ "www.letsreadasia.org” ឬ ​ទាញ​យកកម្មវិធីទូរសព្ទ Let’s Read! ពីក្នុង Google Play Store។ តោះ​អាន! ជាបណ្ណាល័យឌីជីថលកុមារដែលមានសៀវភៅជាច្រើន ដែល​សាធារណៈ​ជន​អាច​អាន​បាន​ដោយ​ឥត​គិត​ថ្លៃ។ តោះ​អាន! ជាគម្រោងរបស់អង្គការមូលនិធិអាស៊ី ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Smart Axiata៕

អត្ថបទ៖ អង្គការមូលនិធិអាស៊ី