ព្រឹក​នេះ​​​ក​ក្រើក​ E-Sport: LOL វគ្គ​៨​ក្រុម ស្វែង​រក​ក្រុម​តំណាង​កម្ពុជា​ទៅ​សិង្ហបុរី​

  • 2018-06-01 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​​មួយ​សប្តាហ៍​​ ពេល​​​​នេះ​​​ក្រុម​ទាំង​៨​ដែល​បាន​មក​វគ្គ​នេះ​ត្រូវ​ប្រជែង​គ្នា​បន្ត​ទៀត​នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​៤​ឡើង​​​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ ប្រកួត​កីឡា​អេឡិចត្រូនិក​​លើ​វិញ្ញាសា​ League of Legends ជ្រើស​រើស​ក្រុម​ខ្លាំង​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​សិង្ហបុរី។

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​ធ្វើ​នៅ​សណ្ឋាគារ​បារីស​ ផ្លូវ​កម្ពុជា​ក្រោម​ចាប់​ពី​ព្រឹក​ថ្ងៃ​សៅរ៍​​នេះ​ម្តង។ ​វគ្គ​នេះ​​ ក្រុម​ Revenge Team ប៉ះ​ក្រុម​ Nuclear Tigers និង​ក្រុម​ The Great Family ប៉ះ​ក្រុម Aquatix។ ចំណែក​ក្រុម​ Team Spirit​ ត្រូវ​ធ្វើ​ការ​ធ្ងន់​ជួប​​ GGWP ហើយ​ Curious ​ប្រកួត​នឹង​ក្រុម​ Choo Choo Train។

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នេះ​នឹង​មាន​ផ្សាយ​ផ្ទាល់​ដោយ​ផេក​ផ្លូវ​ការ​របស់​សហព័ន្ធ​គឺ E-Sports Federation Cambodia ។

  • Revenge Team​ vs Nuclear Tigers

  • The Great Family vs Aquatix

  • Team Spirit vs GGWP

  • Curious vs Choo Choo Train

តើ​ក្រុម​ណា​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អស្ចារ្យ​នៅ​ប្រទេស​សិង្ហបុរី?

ក្រុម​ទំាង​៨​

អត្ថបទ៖ ជាន ចាន់រ៉ា