ប្រភព​ពី​អាល្លឺម៉ង់ Bayern ត្រៀម​វាយ​ចេញ​កីឡាករ​ល្បី​ឈ្មោះ​៤​នាក់​ចេញ

  • 2018-06-01 08:58:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich កំពុង​ចាំ​ស្ដាប់​សំណើ​ទិញ​ពី​ក្លឹប​នានា​លើ​ Arturo Vidal, Thiago Alcantara, Jerome Boateng និង Julian Bernat ពេល​ទីផ្សារ​ដោះដូរ​​កីឡាករ​បើក។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន​នៅ​អាល្លឺម៉ង់។

បន្ទាប់​ពី​មិន​ជោគជ័យ​សោះ​នៅ Champions League  មួយ​រយៈ​ចុងក្រោយ ជើង​ឯក Bundesliga មួយ​នេះ កំពុង​រៀបចំ​រុះរើ​​រៀប​កីឡាករ​​ឡើង​វិញ។ សម្រាប់​អ្នក​ចាត់​ការ​​វិញ​ រដូវ​កាល​ក្រោយ​វិញ លោក Niko Kovac នឹង​មក​ជំនួស​តំណែង​លោក Jupp Heynckes។

យោង​តាម Sports Bild ឲ្យ​ដឹង​ថា Bayern នឹង​ធ្វើ​ការ​​​ផ្លាស់​ប្ដូរ​កីឡាករ​មួយ​ចំនួន ដោយ​លក់​កីឡាករ​ល្បី​ឈ្មោះ​៤​នាក់​ខាង​លើ​ចេញ ប្រសិន​មាន​ក្លឹប​ណា​មួយ​ដាក់​សំណើ​សមរម្យ​មក។ ក្លឹប​យក្ស​នៅ Premier League ទាំង​ពី​គឺ​ Manchester United និង Chelsea អាច​នឹង​ចាប់​អារម្មណ៍​កីឡាករ​ទាំង​នោះ ព្រោះ​ពេល​នេះ​ពួក​គេ​កំពុង​ត្រូវ​ការ​ខ្សែ​បម្រើ​និង​ការពារ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ