ចំណាយ​មិន​ដល់ ១០ ដុល្លារ អាច​កែ​បញ្ហា​មនុស្ស​គេង​ស្រមុក​បាន​យ៉ាង​ងាយ

  • 2018-06-01 14:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្រមុក​ត្រូវ​បាន​គេ​ដឹង​ជា​បញ្ហា​ចម្បង​មួយ​របស់​មនុស្ស​ទូទៅ​មិន​ថា​ស្រ្តី​ឬ​បុរស​អំឡុង​ពេល​ចូល​ដំណេក ហើយ​វា​កើតឡើង​តាម​រយៈ​សំឡេង​លាន់​ចេញ​ពី​បំពង់​ក អំឡុង​ពេល​ដក​ដង្ហើម​ចេញ​ចូល ដែល​នេះ​អាច​បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង​ដល់​មនុស្ស​រួម​ដំណេក​ជាមួយ។

ដំណឹង​ល្អ​គេហទំព័រ SocialHotCakes បាន​ដាក់​លក់​នូវ​ផលិតផល​ពិសេស​ឲ្យ​ឈ្មោះ Anti-Snore Nose Purifier ជួយ​ដោះស្រាយ​បញ្ហា​មនុស្ស​ទម្លាប់​គេង​ស្រមុក។

ស្ថិត​ក្នុង​តម្លៃ ៦,៩៩ ផោន ឬ​ជាង ៩ ដុល្លារ ឧបករណ៍​ប្រភេទ​នេះ​ប្រើ​នូវ​ប្រព័ន្ធ​បូម​ខ្យល់​ខ្នាត​តូច ស្រូប​យក​សម្ពាធ​លំហូរ​ខ្យល់​ឆ្លង​កាត់​បន្ទះ​ម៉ាញេទិច ធ្វើ​ឲ្យ​ខ្យល់​ដក​ដង្ហើម​និង​សំឡេង​ស្រមុក​មាន​សភាព​ស្ងប់ស្ងាត់​ល្អ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ facebook   ប្រែ​សម្រួល៖ កៅ រក្សា