David Luiz ដើរ​លេង​ហែល​ទឹក​ជាមួយ​ត្រី Dolphin យ៉ាង​រំភើយ ក្រោយ​អត់​បាន​ជាប់​ជម្រើស​ជាតិ

  • 2018-06-01 12:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មិន​បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដែល​ត្រូវ​ទៅ​លេង World Cupនៅ​រុស្ស៊ី ខ្សែ​ការពារ David Luiz មួយ​រយៈ​ចុង​ក្រោយ បាន​បង្ហោះ​រូបភាព និង​វីដេអូ​ជា​ច្រើន​សន្លឹក​អំពី​ដំណើរ​កម្សាន្ត​ខ្លួន​ជាមួយ​ក្រុម​គ្រួសារ​នៅ​ទីក្រុង​ Dubai នៃ​រាជាណាចក្រ​អារ៉ាប​រួម។

នៅ​ទី​នោះ​កីឡាករ​បាន​ទៅ​លេង​អាគារ Burj Khalifa ដែល​ជា​អាគារ​ខ្ពស់​ជាង​គេ​បំផុត​លើ​លោក ទៅ​ហែល​ទឹក​ជាមួយ​ត្រី Dolphin និង​ជិះ​ក្ដារ​ទឹក​ហោះ​ និង​ម៉ូតូ​ទឹក​ជា​ដើម។

ខាង​ក្រោម​ជា​រូប​ភាព​ដក​ស្រង់​មួយ​ចំនួន​ពី​គណនី​ផ្លូវការ Instagram របស់​កីឡាករ​ប្រេស៊ីល​វ័យ ៣១ ឆ្នាំ៖

ខ្សែ​ការពារ Luiz មិន​បាន​លេង​ជាប់​លាប់​ឡើយ​ឲ្យ Chelsea ក្នុង​រដូវ​កាល​នេះ។ ពេញ​មួយ​រដូវ​កាល ២០១៧/១៨ កីឡាករ​លេង​បាន​តែ ១៧ ប្រកួត ដែល​អាច​ជា​មូលហេតុ​មួយ​ចម្បង​ដែល​ធ្វើ​ឲ្យ​ខ្សែ​ការពារ​មិន​បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដែល​នឹង​ត្រូវ​លេង World Cup ខាង​មុខ​នេះ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី