Man City ជិតទិញបាន Mahrez និង Jorginho មែនទែនហើយ

  • 2018-06-01 23:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City ខិតជិតទិញបានកម្លាំងសំខាន់២រូបគឺ Riyad Mahrez ពី Leicester និង Jorginho ពី Napoli ដើម្បីមកពង្រឹងក្រុមសម្រាប់រដូវកាលថ្មី។

Mahrez

ប្រភពព័ត៌មានឲ្យដឹងថា អ្នកទាំងពីរនឹងសម្រេចផ្ទេរមកកាន់ក្រុមជើងឯកអង់គ្លេសនៅអំឡុងសប្ដាហ៍នេះ។ City រំពឹងថានឹងចំណាយខ្ទង់ ៦០ផោនសម្រាប់ Mahrez ដែលជាគោលដៅចាស់របស់ខ្លួន ហើយ Jorginho អាចចំណាយជាង ៤០លានផោន។

Mahrez ជាកីឡាករលេចធ្លោមួយរូបនៅលីគកំពូលអង់គ្លេសអំឡុងជួយ Leicester ឈ្នះពាន Premier League ក្នុងឆ្នាំ២០១៦។ តារាឆ្នើមវ័យ២៧ឆ្នាំរូបនេះធ្លាប់ដាក់លិខិតសុំចេញពីក្លឹបច្រើនលើកមកហើយតែមិនបានសម្រេចរហូតដល់ពេលនេះទើប City តាមប្រមាញ់។

ម្ចាស់ពាន PFA Players' Player of the Year ចូលរួមជាមួយក្រុមរហស្សនាមថា កញ្ជ្រោងក្នុងឆ្នាំ២០១៤ បង្ហាញខ្លួនបាន១៧៩ប្រកួត និងស៊ុតបញ្ចូលទី៤៨គ្រាប់។ ដោយឡែក Jorginho វិញមានវ័យ២៦ឆ្នាំ លេងសឹងគ្រប់ប្រកួតឲ្យ Napoli កាលពីរដូវកាលមុន ហើយរូបគេផ្ទាល់បានស៊ុតចូល City នៅប្រកួត Champions League កាលពីខែវិច្ឆិកា៕

Jorginho

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន