ទង្វើទាំង៧ ស្រីៗគិតថាធម្មតា តែប្រុសៗវិញគិតថាទាក់ទាញកប់

  • 2018-06-02 03:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តៗ​នារី​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​ជាក់​ជា​មិន​ខាន​បើ​សិន​ជា​ដឹង​ថា​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ទាំង​នេះ​ត្រូវ​បាន​គិត​ថា​ទាក់ទាញ​នៅ​ក្នុង​ក្នុង​ភ្នែក​មនុស្ស​ប្រុស ធ្វើ​ឲ្យ​ពួក​គេ​ដក​ភ្នែក​មិន​បាន។

១. ចង​សក់​រលុង​ៗ

ខុស​ពី​ចង​សក់​តឹង​ៗ និង​ទំលាក់​ទាំង​ស្រុង​នោះ ចង​បែប​ធូរ​រលុង​ៗ​ទើប​ជា​ម៉ូដ​សក់​ដែល​មនុស្ស​ចាប់​ចិត្ត​ខ្លាំង​ជាង​គេ​លើ​មនុស្ស​ស្រី។ ចង់​ទាក់ទាញ​ចំណាប់​អារម្មណ៍​គេ​ដោយ​មិន​ចាំ​បាច់​ប្រើ​ពេល​យូរ អាច​ប្រើ​វិធីសាស្ត្រ​នេះ​បាន។

២. ពេប​មាត់

នៅ​ពេល​មាន​អ្វី​មិន​ត្រូវ​ចិត្ត ជំនួស​ឲ្យ​ការ​ខឹង​សម្បារ អ្នក​គ្រាន់​តែ​ពេបមាត់​បន្តិច​ក៏​អាច​ធ្វើ​ឲ្យ​ជ្រួលច្របល់​ដែរ។ សកម្មភាព​នេះ​ធ្វើ​ឲ្យ​គេ​គិត​ថា​អ្នក​គួរ​ឲ្យ​ស្រលាញ់​ដូច​ជា​កូន​ក្មេង។

៣. ផាត់​មុខ​ស្ដើង​ៗ

បុរស​ភាគ​ច្រើន​គិត​ថា​ស្រី​ៗ​ដែល​ផាត់​មុខ​ក្រាស់ និង​ដិត​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ពិបាក​នៅ​ជិត។ ហើយ​ពេញ​ចិត្ត​ជាង​នៅ​ពេល​ដែល​សង្សារ​របស់​ខ្លួន​ផាត់​មុខ​បែប​ធម្មជាតិ។

៤. សម្លឹង​មើល​សង្សារ

យូរ​ៗ​ម្ដង អ្នក​គួរ​សម្លឹង​មើល​គេ​ឲ្យ​ជាប់​កុំ​ដក​ភ្នែក​ឲ្យ​សោះ​ដើម្បី​បង្ហាញ​សញ្ញា​ថា​អ្នក​កំពុង​ផ្ដោត​អារម្មណ៍​លើ​គេ។ សកម្មភាព​នេះ​នឹង​ធ្វើ​ឲ្យ​បេះដូង​គេ​លោត​ខុស​ចង្វាក់។

៥. ញញឹម

ដូច​ចំណុច​នៅ​ខាង​លើ​ដែរ សម្លឹង​មើល​ភ្នែក​គេ​ឲ្យ​ចំ​ហើយ​ញញឹម​ឲ្យ​ស្អាត​បំផុត ធានា​ថា​ជាមួយ​សកម្មភាព​នេះ គេ​នឹង​ឈ្លក់​វង្វេង​ជាក់​ជា​មិន​ខាន។

៦. ខាំ​មាត់​ថើ​ៗ

សកម្មភាព​ដែល​អ្នក​ធ្វើ​ពេល​មិន​ដឹង​ខ្លួន​មួយ​នេះ ក្នុង​ភ្នែក​មនុស្ស​ប្រុស​គឺ​សិចស៊ី​ជា​ទី​បំផុត។

៧. ពាក់​អាវ​វាលស្មា

អាវ​វាល​ស្មា​បង្អួត​សាច់​ខ្ចី និង​រាង​ស្រឡូន​គឺ​ជា​អាវុធ​ដែល​ធ្វើ​ឲ្យ​ប្រុស​ងប់​ងើប​មុខ​មិន​បាន។ យូរ​ៗ​ម្ដង ស្រី​ៗ​គួរ​ប្ដូរ​មក​ពាក់​អាវ​ម៉ូដ​នេះ​ដើម្បី​ប្ដូរ​បរិយាកាស៕

ចុចអាន៖

ប្រែសម្រួល៖ Caramel