២កន្លែងនៅកំពត បើបានទៅលេងខែនេះទេសភាពស្អាតខ្លាំង ហើយសប្បាយបំផុត

  • 2018-06-02 04:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពត​ដែនដី​អនុស្សាវរីយ៍​បាន​ទៅ​ដល់​ហើយ ចិត្ត​មិន​ចង់​វិលវិញ។ ជា​ដែន​ដី​ដ៏​អស្ចារ្យ​បំផុត មាន​ទាំង​សមុទ្រ មាន​ទាំង​ដង​ព្រែក និងតំបន់​ទេសចរណ៍​ធម្មជាតិ​រាប់​មិន​អស់។ រមណីយដ្ឋាន​មួយ​ចំនួន​លើ​ដែន​ដី​អំណោយ​ផល​ដំណាំ​ទុរេន​នេះ ប្រិយមិត្ត​ធ្លាប់​បាន​ទៅ​កម្សាន្ត​ហើយ នៅ​ឡើយ​តែ​តំបន់​ទេសចរណ៍​២​កន្លែង​ខាង​ក្រោម​នេះ ក៏​ប្រហែល​ជា​មិន​ធ្លាប់​ទៅ។ តោះ​ទៅ​ទស្សនា​ទាំង​អស់​គ្នា​ណា!!

១. ទំនប់​ម្លេច ឋាន​សួគ៌​អាថ៌កំបាំង

ទំនប់​ម្លេច ប្រៀបប្រដូច​ជា​ ឋានសួគ៌​​មួយ ព្រោះ​វា​នៅ​ជ្រលង​ភ្នំ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្រស់ស្រាយ​អារម្មណ៍ លង់​នឹង​បឹង​ធម្មជាតិ អម​ជា​មួយ​ភ្នំ​សាង​ខាង មាន​ប្រជាជន​នេសាទ គោក្របី​អ្នក​ស្រុក និង សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ហើរ​ស៊ី​ចំណី​នៅ​ទី​នោះ។

រមណីយដ្ឋាន​ដ៏​ស្អាត​បំផុតនេះ ​​​មាន​ទីតាំង​ស្ថិត​នៅ ព្រំប្រទល់​រវាង​ខេត្ត​កំពត​និង តាកែវ ក្នុង​ទឹក​ដី ស្ថិត​នៅ​ឃុំ ជ្រេស ស្រុក ជុំគិរី ខេត្ត កំពត មាន​ចម្ងាយ​ប្រមាណ ៩០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ដោយ​បទ​​ស្ដាំ​ចូល​​ប្រវែង​ប្រហែល​៦ គីឡូម៉ែត្រ។

នៅ​ដើម​ផ្លូវ​មាន​អតីត​សកលវិទ្យាល័យ​មួយ​មាន​ឈ្មោះ​ថា "ភូមិន្ទ​តាកែវ​កំពត" ប៉ុន្តែ​​សាកល​វិទ្យាល័យ​​មួយ​នេះ នៅសល់​តែ​​​​ស្លាក​ឈ្មោះ​តែ​ប៉ុណ្ណោះ។ គ្រាន់​ជិះ​ចូល​ភ្លាម​យើង​នឹង​​​ឃើញ​ទេសភាព​ ចម្ការ​អ្នក​ស្រុក ភ្នំ​នារាយណ៍ ឬ​ភ្នំ​មេអំបៅ អម​សង​ខាង ដ៏​​ស្រស់បំព្រង ។

២. ទំនប់​ប្រទាក់​ក្រឡា

តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ក្រៅ​ពី​មុជទឹក​លេង និង គយគន់​​ចម្ការ​អ្នក​ស្រុក ភ្ញៀវ​ទេសចរណ៍​ដែល​​មក​ទស្សនា​រមណីយដ្ឋាន​នេះ​អាច​ស្រូប​យក​​ខ្យល់​អាកាស​បរិសុទ្ធ លាយលំនឹង​សម្រស់​​ព្រៃ​ភ្នំ​ជា​ច្រើន។ និយាយ​អំពី​សណ្ឋាន​ភូមិសាស្ត្រ​ គឺ​ទី​នេះ​ប្រៀប​បាន​ទៅ​នឹង​ខ្ទះត្នោត​​ធំ​មួយ​នា​កណ្ដាល​​​ព្រៃភ្នំ។

 

វា​មិន​ឆ្ងាយ​ពី​ភូមិ​អ្នក​ស្រុក​ឡើយ ហើយ​​នៅ​ទី​នេះ​មាន​ខ្ទុះ​​លក់​អាហារ ជា​ច្រើន​កន្លែង​ ដែល​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​រមណីយដ្ឋាន​នេះ មិន​ខ្វះ​អាហារ​ហូប​ចុក​នោះទេ។

រមណីយដ្ឋាន​មួយ​នេះ​ស្ថិត​ក្នុង​ ឃុំ កូនសត្វ ស្រុក ទឹកឈូ ខេត្ត កំពត ចម្ងាយ​ប្រមាណ​៤គីឡូម៉ែត​ភាគ​ខាង​កើត សាលា​ស្រុក ទឹក​ឈូ។ ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​មក​ទស្សនា​រមណីយដ្ឋាន​នេះ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​បត់ចុះ​ពី​​ផ្លូវ​ជាតិ​លេខ​ ៣៣ ត្រង់​សាលា​ស្រុក​ទឹកឈូ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម