ស្វែង សុជាតា ធ្វើ​ឲ្យ​ក្មេង​ស្រី​នៅ​ថៃ រំភើប​ឡើង​ចង់​ស្រក់​ទឹកភ្នែក

  • 2018-06-02 07:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទៅ​ដល់​ប្រទេស​ថៃ​ទៅ​ហើយ​​តារា​សម្ដែង​ជើង​ចាស់​អ្នក​នាង ស្វែង សុជាតា ​បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​ជន​ជាតិ​ខ្មែរ​ម្នាក់​​នៅ​ទីក្រុង​បាងកក​រំភើប​ឡើង​ចង់​ស្រក់​ទឹក​ភ្នែក។

​​​ក្ដី​រំភើប​ឥតឧបមា​នេះ​​ ព្រោះ​តែ​ក្មេង​តូច​រូប​នោះ​មិន​នឹក​ស្មាន​ថា បាន​ជួប​ ស្វែង សុជាតា នៅ​ China Town ក្នុង​ទី​ក្រុង​បាងកក ​ខណៈ​ពេល​ខ្លួន​កំពុង​ជួយ​លក់ដូរ​ម្ហូប​អ្នក​ម្ដាយ។ ក្រោយ​ពី​ប្រទះ​ឃើញ​​តួ​អង្គ​ស្រី​ក្នុង​រឿង​"ខ្នោះ​បេះដូង​" ភ្លាម​នាង ក៏​ស្ទុះ​រត់​ទៅ​ឱប​ភ្លេត​តែ​ម្ដង​ថែម​ទាំង​សុំ​ថត​រូប​ ទុក​ជា​អនុស្សាវរីយ៍​ទៀត​ផង។ នេះ​បើ​តាម​ ស្វែង សុជាតា បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​មុន​នេះ​បន្តិច។

ស្វែង សុជាតា បញ្ជាក់​ថា៖"ក្មេង​ស្រី​ខ្មែរ​មក​ជួយ​លក់​ដូរ​ម្ហូប​អ្នក​ម្ដាយ នៅ​China Town ក្នុង​ទី​ក្រុង​បាងកក​ បាន​រត់​មក​ឱប​នាង​ខ្ញុំ ដោយ​ត្រេក​អរ​បំផុត​ គាត់​និយាយ​ថា ស្ទើរ​មិន​ជឿ​ទេ​ព្រោះ​ទើប​តែ​មើល​រឿង​នាង​ខ្ញុំ​យប់​មិញ​ ហើយ​យប់​នេះ​បាន​ឃើញ​នាង​ខ្ញុំ​ឈរ​នៅ​​ចំពោះ​មុខ​ ខណៈ​ក្រុម​ការងារ​យើង​កំពុង​ថត​នៅ​ China Town ”។

ក្មេង​ស្រី​នៅ​ថៃ រត់​មក​ឱប ស្វែង សុជាតា ទាំង​ក្ដី​រំភើប​​ដោយ​មិន​នឹក​ស្មាន​

អត្ថបទ៖ ឆុង ស៊ីណាន