ភាពយន្តវាយប្រហារថ្មី ដឹកនាំសម្តែងដោយ Jean-Paul Ly​ ចេញ Teaser Trailer ឡើងឡូយ!

  • 2018-06-03 03:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពី​ជោគជ័យលើអាជីពជាតារាសម្តែង ក្បាច់គុន លោក​ Jean-Paul Ly កូនខ្មែរ កាត់ចិន សញ្ជាតិ បារាំងរូបនេះ បានដឹកនាំរឿងថ្មីដោយខ្លួនឯង សម្តែងខ្លួនឯងផ្ទាល់ ហើយថ្មីៗនេះ បានចេញ ជាវីដេអូ Trailer ផ្លូវការ និងត្រៀមចាក់ផ្សាយលើរោងភាពយន្តអន្តរជាតិថែមទៀតផង។

Jean-Paul Ly និងក្រុមការងារផលិតរឿង «THE DIVISION»

ភាពយន្តថ្មីនេះ មានចំណងជើងថា «THE DIVISION» ដែលនិយាយពីកងកម្លាំងមួយក្រុម ធ្វើការទាប់ស្កាត់ការវាយប្រហារ​ពីក្រុម​ភេវរកម្ម​ ក្នុងទីក្រុង London ក្នុងរយៈពេលមួយលើសពីការស្មាន។ ភាពយន្តវាយប្រហារ ក្បាច់គុនដ៏ល្អជក់​ចិត្តនេះ ជាការផលិតរបស់ LAW GRAVITY Ltd & JLP Films ផលិតករ Laurent Plancel ដឹកនាំសម្តែង Jean-Paul Ly និងថតដោយ Sam Walker។

នេះជាលើកទីមួយហើយ ដែលធ្លាប់លឺ ពីតារាសម្តែង Jean-Paul Ly អំពីការដឹកនាំរឿង ព្រោះប្រិយមិត្តប្រាកដជា ស្គាល់ហើយ តួរឿង «Jailbreak» ម្នាក់នេះ ថាជា Stunt Man របស់ភាពយន្ត​ហូលីវូតពីមុន។ តារា សម្តែង ក្បាច់គុន រូបនេះ ធ្លាប់បង្ហាញវត្តមានក្នុង រឿង ល្បីៗ ជាច្រើន ដូចជារឿង Now you See me 2 រឿង Doctor Strange និងរឿងជាច្រើនទៀត៕

ចង់ដឹងថារឿងថ្មីនេះមាន លក្ខណៈ យ៉ាងណា តោះទស្សនា៖

អត្ថបទ៖ Sunny

រូបភាពកម្មសិទ្ធ LAW GRAVITY Ltd & JLP Films

អត្ថបទពេញនិយម