បែកធ្លាយរូបភាពជនបរទេសនៅប្រាសាទអង្គរវត្ត ប្រព្រឹត្តទង្វើខុសទំនង

  • 2018-06-03 04:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គេហទំព័រ​ Twitter មួយ​ឈ្មោះ​ថា ​Cambodia Expats Online បាន​បង្ហោះ​រូប​ភាព​ជា​ច្រើន​សន្លឹក​ ពី​ការ​​ថត​រូប​មិន​សមរម្យ​របស់​ភ្ញៀវ​ទេសចរ​​បរទេស​មួយ​ចំនួន​​នៅប្រាសាទ​អង្គរវត្ត​ ខេត្ត​សៀមរាប​ ដែល​ទង្វើនេះ ហាក់មិន​គោរព​បម្រាម​ដែល​អាជ្ញាធរ​អប្សារាបាន​កំណត់នោះឡើយ។ ខាងក្រោមនេះ​ជារូបភាព​នៃការ​ប្រព្រឹត្ត​របស់​ជន​​​បរទេសទាំងនោះ៖

តាមពិតទៅ​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ គេ​នៅចាំបាន​ថា ជនបរទេស​មួយចំនួន​តូច បាន​ប្រព្រឹត្តិ​អំពើ​ខុស​បម្រាម​​របស់​អាជ្ញាធរ​អប្សារា ដូចជា​ ថតរូប​ និង​​​បង្ហោះ​រូប​អាក្រាត​​ ដែល​ធ្វើ​ឲ្យប៉ះពាល់​ប្រាសាទ និងវប្បធម៌ប្រពៃណីខ្មែរ ប៉ុន្ដែ​​​​​អាជ្ញាធរ​កម្ពុជា​​ ក៏​បាន​ចាត់​វិធាន​ការ​ក្ដៅ​ភ្លាម​ៗ​​ផងដែរ។​ ​ជាក់ស្ដែង​ កាលពី​ប៉ុន្មាន​ឆ្នាំមុន អាជ្ញាធរ​កម្ពុជា​បាន​បណ្តេញ​ចេញ​ជនជាតិ​បារាំង​៣​នាក់ ​និង​ស្រ្តី​ជនជាតិ​អាមេរិកាំង​ពីរ​នាក់​ រឿង​ថតរូប​អាក្រាតនៅ​ប្រាសាទ​ខ្មែរក្នុង​ទឹកដី​ខេត្ត​សៀមរាប ដោយមិន​ឲ្យ​ស្នាក់នៅ​ក្នុង​កម្ពុជា​ចំនួន​ ៤​ឆ្នាំ និង​ដាក់​ព្យូរទោស​៦​ខែ និង​ពិន័យ​ប្រាក់​មួយ​ចំនួន​៕ ​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

រូបថត​៖ Cambodia Expats Online

អត្ថបទពេញនិយម