គាស់កកាយ សិល្ប:បុរាណខ្មែរច្រើនទម្រង់ មកបង្ហាញឡើងវិញនៅ មជ្ឈមណ្ឌលប្រវត្តសាស្រ្តវត្តភ្នំ

  • 2018-06-03 06:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បៈបុរាណខ្មែរច្រើនទម្រង់ មានក្បាច់គុណបុរាណ សំលៀកបំពាក់ របាំ និងតន្រ្តីត្រូវបានលើកមកបង្ហាញនៅក្នុងកម្មវិធី «ដានជើងអតីតកាល» ដែលរៀបចំដោយសាលាសិល្ប:ហ៊្វូណន នៅមជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្មវត្តភ្នំ។

លោកស្រី លីម បុប្ផា (រូបខាងស្តាំ)

លោកស្រី លីម បុប្ផា អ្នករៀបចំកម្មវិធីសិល្បៈដ៏កម្រ «ដានជើងអតីតកាល» នេះបានលើកយកនូវទម្រង់សិល្ប:ជាច្រើនទម្រង់យកមកសម្តែង នឹងបង្ហាញជូនមហាជនដើម្បីសិក្សាស្វែងយល់ នឹងអភិរក្សតម្លៃសិល្ប:ខ្មែរ ។ លោកស្រី បន្តថា នេះជាមោទកភាពខ្មែរ ដែលមានសិល្បៈដ៏ពិសិដ្ឋនេះ ហើយសង្ឃឹមកូនខ្មែរជំនាន់ក្រោយនឹងបានស្គាល់ ស្រលាញ់ ហើយថែរក្សាបន្ត។

ក្រុមសិល្បៈ ភូមិសិល្បៈ ហ៊្វូណន
ក្រុមសិល្បៈ ភូមិសិល្បៈ ហ៊្វូណន

ការរៀបចំកម្មវិធី «ដានជើងអតីតកាល» ចំណាយពេលវាលាអស់ជាច្រើន និងការគៀងគររកអ្នកគាំទ្រ ពិសេស​ការរៀបចំ​ការហាត់សមសម្តែង ។ រីឯ កម្មវិធី ដែលប្រារព្វកាលពីម្សិលមិញនេះ ក៏មានអ្នកចូល​រួមជាច្រើនអ្នក ដែលជាភាពជោគជ័យមួយរបស់ ក្រុមការងាររៀបចំកម្មវិធីនេះ ក្នុងឆន្ទៈបណ្តុះការស្រលាញ់​ ផ្សព្វផ្សាយ សិល្បៈបុរាណខ្មែរ។ ក្នុងរដូវកាលក្រោយ «ដានជើងអតីតកាល» ក៏នឹងនាំមកបង្ហាញជាថ្មីម្តងទៀត នឹងកាន់តែញឹកញាប់​តាមដែលអាចធ្វើទៅបាន តាម​សេចក្តី​ត្រូវការ​របស់ប្រិយមិត្ត នេះបើតាម លោកស្រី លីម បុប្ផា អ្នករៀបចំកម្មវិធីសិល្បៈ «ដានជើងអតីតកាល»បញ្ជាក់៕

ការបង្ហាញសំលៀកបំពាក់ សម័យ លង្វែក

អត្ថបទ៖ Sunny

រូបភាពកម្មសិទ្ធ Funan Art Village

អត្ថបទពេញនិយម