ក្រុមចម្រៀង​ថ្មី​សន្លាងរបស់ JYP វ័យ​សុទ្ធតែជាង១០ឆ្នាំ ត្រៀមបង្ហាញ​មុខផ្លូវការឆាប់ៗ

  • 2018-06-04 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ថ្មី​មួយ​ទៀត​ហើយ​របស់​ផលិតកម្ម JYP នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឆាប់ និង​កាន់​តែ​ពិសេស​ជាង​ក្រុម​មុនៗ​ទៀត។

ក្រុម Boy Story

ក្រុម​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ Boy Story ជាក្រុម​ក្មេង​ប្រុស​ថ្មី​ដែល​បង្កើត​ឡើង​ដោយ​ផលិតកម្ម​កូរ៉េ​ JYP និង​ចិន Tencent Music Entertainment។ ថ្ងៃ​ទី​ ០៤ ខែ​មិថុនា​នេះ​ ក៏មាន​សេចក្ដី​មួយ​ថា​ Boy Story នឹង​ចេញ​បទ​ចម្រៀង​ត្រៀមមុន​បង្ហាញ​ខ្លួន​មួយ​ដែល​មាន​ចំណងជើង​ថា​ "Handz Up” ដែល​ជា​ស្នាដៃ​ផលិត​របស់​លោក Park Jinyoung នៅ​ថ្ងៃ​ទី​ ១២ ខែមិថុនា។

មួយ​វិញ​ទៀត​ ក្រុម​ចម្រៀង​ដែល​សមាជិក​ទាំង​អស់​សុទ្ធ​តែ​មាន​អាយុ ១៤ឆ្នាំ​ចុះ​មួយ​នេះ​នឹង​ត្រៀម​ខ្លួន​បង្ហាញ​មុខ​ជា​ផ្លូវការ​នៅ​ខែ​កញ្ញា​ខាង​មុខ។

អ្នក​តំណាង​ម្នាក់​មក​ពី​ផលិតកម្ម​​JYP នៅ​ចិន​ក៏បាន​លើក​ឡើង​ដែរ​ថា៖ "Boy Story បាន​ទទួល​ការ​បណ្តុះបណ្ដាល​រយៈ​ពេល​ជាង​ ២​ឆ្នាំ​មក​ហើយ ហើយពួកគេ​ពិត​ជា​ឆ្លាតៗ និង​តែង​បង្ហាញ​ចេញ​នូវ​សមត្ថភាព​ ស្ទីលរៀងៗខ្លួន និង​ភាព​ប៉ិនប្រសប់​ផ្សេងៗ​គ្នាតាម​រយៈ​អំឡុង​ពេល​ត្រៀម​បង្ហាញ​ខ្លួន។ ពួកយើង​សង្ឃឹម​ថា​ ពួកគេ​នឹង​ទទួល​បាន​ក្ដី​ស្រឡាញ់​ និង​មតិ​ល្អៗ​ពី​សំណាក់​អ្នក​គាំទ្រ។ យើង​ក៏​កំពុង​ត្រៀម​ការ​សម្ដែង​ជា​លក្ខណៈទ្រង់ទ្រាយ​ធំ ព្រមទាំង​ការ​ប្រគំតន្ត្រី​ទេសចរណ៍​នៃ​ការ​បង្ហាញ​ខ្លួន​របស់ Boy Story ដែរ”។

សូម​បង្ហាញ​ផងដែរ​ថា​ ក្រុម​ថ្មី​សន្លាង​មួយ​នេះ​មាន​សមាជិក​ ៦​នាក់​សុទ្ធ​តែ​ជា​ជនជាតិ​ចិន​មាន​ដូចជា៖ Han Yu (អាយុ១៤ឆ្នាំ), Zi Hao (អាយុ១៣ឆ្នាំ), Ze Yu (អាយុ១៣ឆ្នាំ), Xin Long (អាយុ១៣ឆ្នាំ), Ming Rui (អាយុ១២ឆ្នាំ) និង Shu Yang (អាយុ១១ឆ្នាំ)។ ក្រៅពី​ច្រៀង​ កុមារា​ទាំង​ ៦​នឹង​បង្ហាញ​អ្នក​គាំទ្រ​នូវ​ក្បាច់​រាំ​ពោរពេញ​ទៅ​ដោយ​ថាមពល​ជូន​គ្រប់គ្នា​ឃើញ៕

ទស្សនាវីដេអូ Boy Story រាំ Cover បទ "MIC Drop" របស់ BTS៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី