អស់ពី ដេនី ក្វាន់ ល្បី​ថា តារា​ស្រី​សិចស៊ី២​ដួង​នេះជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង​

  • 2018-06-04 08:24:22
  • ចំនួនមតិ 1 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​បញ្ចេញ​ដំណឹង​ទាក់ទង​នឹង​តារា​ស្រីសិចស៊ី២​ដួង​ជាប់​ឈ្មោះក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ រឿង​រ៉ាវ​នេះ​ផ្ទុះ​ឡើង​ក្រោយ​ពេល​ក្រសួង​បាន​ជូន​ដំណឹង​អំពី​ ការ​លើក​លែង​​ពិន័យ​ ​ចំពោះ​តារា​សម្ដែង​ ដេនី ក្វាន់ ឲ្យ​មាន​ឱកាស​ចូល​សម្ដែង​ឡើង​វិញ​ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥កន្លងទៅ។

ដេនី ក្វាន់ និង ពេជ្រ អាវីហ្សា

តារា​ស្រី​២​ដួង​ដែល​មាន​ដំណឹង​ល្ហិច​ល្ហៀង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង ក្រោម​ការ​តាមដាន​ពី​ភាព​សិចស៊ី​នោះ គ្មាន​នរណា​ក្រៅ​ពី​តារា​សម្តែង​ដែល​ធ្លាប់​រង​ហិង្សា​ពី​អតីត​គូ​ស្នេហ៍ ពេជ្រ អាវីហ្សា និង​តារា​សម្តែង​ស្រី​ល្បី​ដើម​​ទ្រូង​ខ្នាត​អឺរ៉ុប​ សេង សូណា ឡើយ។ ដំណឹងនេះហាក់ដូចជាច្បាស់លាស់ ព្រោះថាកន្លងមកតារាស្រីទាំង២រូបនេះ ហាក់មិនញញើត និងនៅតែបន្តបង្ហាញភាពសិចស៊ីរបស់ខ្លួន មិន​បារម្ភ​រឿង​ក្រសួង​ព្រមាន​នោះ​ទេ។

តារាសម្តែងសិចស៊ី សេង សូណា

ទាក់​ទង​បញ្ហា​នេះ ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋ​លេខាធិការ​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​ថា​ក្រោយ​ពី​ក្រសួង​ប្រកាស​ដក បម្រាម​ពី​កញ្ញា ដេនី ក្វាន់ បច្ចុប្បន្ន​នេះ​ពុំ​មាន​ឈ្មោះ​តារា​ណា​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង​ទេ។ ឯក​ឧត្តម​ថា ក្រសួង​គ្មាន​ពេល​វេលា​ឯណា​ទៅ​តាម​ដាន​គ្រប់​សកម្មភាព​របស់​តារា​ទាំង​អស់​នោះ​ ប៉ុន្តែ​ក្នុង​ករណី​មាន​មហាជន​ជា​ច្រើន​រិះ​គន់​ទៅ​លើ​ភាព​សិច​ស៊ី​របស់​តារា​រូប​ណា​នោះ ទើប​ក្រសួង​ចាប់​ផ្តើម​ពិនិត្យ​មើល និង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។

តារា​សិចស៊ី ដេនី ក្វាន់ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេច​បញ្ឈប់​រាល់​​សកម្មភាព​សិល្បៈ​ទាំង​អស់​របស់​នាងរយៈពេល១ឆ្នាំ ​​ក្នុង​កិច្ច​ប្រជុំ​​មួយ​កាល​ពី​ថ្ងៃ​ ទី ២៥ ខែ មេសា ឆ្នាំ ២០១៧​ ទាក់​ទង​នឹង​បញ្ហា​​សិច​ស៊ី​ ដែល​បាន​ធ្វើ​​ឲ្យ​ជះ​ឥទ្ធិពលអវិជ្ជមាន​​​ដល់​សិល្បៈ​៕

អត្ថបទ៖ ដេត ធន្នី