ក្រុម​យុវជន​មក​ពី​ហុងកុង ​មក​សាក​សមត្ថភាព​ជាមួយ​យុវជន​ផ្កាយ​សមុទ្រ

  • 2018-06-04 08:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​មក​ពី​ហុងកុង ​៩​ក្រុម ​ប្រមាណ​៧០​នាក់ ​បាន​មក​ចូលរួម​កម្មវិធី​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​យុវជន​អង្គការ​ផ្កាយ​សមុទ្រ ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

ក្នុង​ការ​ប្រកួត​មិត្តភាព​នោះ​ដែរ ​មាន​ថ្នាល​យុវជន​៣​កម្រិត​គឺ U10 U12 ​និង U14 ​ដែល​មាន​ស្រី និង​ប្រុស។ ដោយ​ឡែក​ខាង​ក្រុម​ហុងកុង​មាន​៩​ក្រុម ​និង​ខាង​កម្ពុជា​មាន​ប្រមាណ​២១​ក្រុម។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​ប្រចាំ​ឆ្នាំ​រវាង​ខាង​ហុងកុង និង​កម្ពុជា ដើម្បី​ជា​ការ​បង្កើត​សាមគ្គីភាព​រវាង​ក្មេង​ទាំង​សង​ខាង។

កញ្ញា ជួប វិច្ឆិកា

កញ្ញា ជួប វិច្ឆិកា ​ប្រធាន​អង្គរ​ការ​​ផ្កាយ​សមុទ្រ​បញ្ជាក់​ថា​នេះ​ជា​ប្រកួត​មិត្តភាព​មួយ ដើម្បី​ឱ្យ​ក្មេង​ៗ​នៅ​កម្ពុជា បាន​ចូល​រួម​ប្រកួត​ជាមួយ​ក្មេង​ៗ​ក្រៅ​ប្រទេស។ ក្រៅ​ពី​បាន​ហ្វឹកហាត់​កីឡា​បាល់ទាត់​ហើយ ​ក្មេង​ៗ ថែម​ទាំង​បាន​បង្កើន​ការ​ទាក់ទង​និង​រៀន​យល់​ពី​កុមារ​ក្រៅ​ប្រទេស​ថែម​ទៀត​ផង។ ដោយ​នេះ​ជា​ការ​ប្រកួត​មិត្តភាព​រៀង​​រាល់​១​ឆ្នាំ​ម្ដង បង្កើត​ឡើង​បាន​៦​ឆ្នាំ​មក​ហើយ។ ​មាន​កីឡាករ​នៅ​កម្ពុជា មួយ​ចំនួន​បាន​ស្គាល់ ​និង​រាប់​អាន​កីឡាករ​មក​ពី​ហុងកុង ដើម្បី​ជា​ការ​រាប់​អាន​គ្នា ហើយ​១​ឆ្នាំ​មាន​ឱកាស​បាន​លេង​ជាមួយ​គ្នា​១​ដង។

នេះ​ជា​កម្មវិធី​មួយ​ទៀត​របស់​អង្គការ​ផ្កាយ​សមុទ្រ ​ក្រៅ​ពី​ការ​ប្រកួត​លីគ ​កុមារ​គ​ថ្លង់ ​យុវជន​លើ​រទេះ​រុញ ​យុវជន​ពិការ​ផ្នែក ​និង​អ្នក​ខ្សោយ​បញ្ញា។ ដោយ​នេះ​ជា​កម្មវិធី​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​តែ​ម្ដង ​ដែល​ក្រុម​ចូល​រួម​សុទ្ធ​តែ​ចេញ​មក​ពី​អង្គការ​នានា៕

អត្ថបទ៖ មុន្នីរម្យ