ខោអាវរាប់រយឈុតសុទ្ធតែម៉ាកល្បី Aum ប្រមូលលក់នៅផ្សារ យកលុយចិញ្ចឹមសុនខ
- 2018-06-04 08:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខោអាវរាប់រយឈុតសុទ្ធតែម៉ាកល្បី Aum ប្រមូលលក់នៅផ្សារ យកលុយចិញ្ចឹមសុនខ
ចន្លោះមិនឃើញ
សម្លៀកបំពាក់ជាច្រើនសម្រាប់របស់តារាស្រីសម្បូរលុយចាយ Aum Patchrapa ត្រូវបានដាក់លក់នៅផ្សារកាលពីថ្មីៗនេះ។
តារាសម្ដែងជួរមុខថៃ បានយកសម្លៀកបំពាក់ប្រមាណជាង ១៧០ឈុតទៅលក់នៅផ្សារ Ab Fab Market (Absolutely Fabulous Market) ក្នុងរយៈពេល១ម៉ោងប៉ុណ្ណោះ គឺចាប់ពីម៉ោង ៤ ដល់៥ល្ងាច។ តម្លៃឈុតសម្លៀកបំពាក់ទាំងនោះមានចាប់ពី ៧០០ ទៅ៣ ៥០០បាត (ប្រហែល ២១ ទៅ ១០៩ដុល្លារ) ទៅតាមប្រភេទ និងម៉ាកនីមួយៗ។
ជាមួយគ្នានោះ ក៏មានសេចក្ដីរាយការណ៍ដែរថា ឈុតខ្លះរបស់ Aum នាងលក់តែ ២ ៥០០បាត (ប្រហែល ៧៨ដុល្លារ) ប៉ុណ្ណោះ ខុសឆ្ងាយពីថ្លៃដើមដែល មានតម្លៃរហូតទៅដល់ ៣៥ ០០០បាត (ប្រហែល ១ ០៩២ដុល្លារ) ឯណោះ។
ទឹកប្រាក់ដែលបានមកពីការលក់ខោអាវទាំងនេះ Aum បានបង្ហើបថានឹងយកទៅចិញ្ចឹមសត្វសុនខចំនួន ៦ក្បាលរបស់នាងនៅផ្ទះ៕