Rihanna មាន​វិប្បដិសារី​១ ​បន្ទាប់​ពី​ស្លៀក​ឈុត​ស្រាត​ចូល​កម្មវិធី​មួយ​កាល​ពី​ឆ្នាំ ២០១៤

  • 2018-06-04 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០១៤ តារា​ចម្រៀង​ជើង​ចាស់ Rihanna បាន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ ដោយ​សារ​តែ​ឈុត​សម្លៀក​បំពាក់​ស្លៀក​ចូលរួម​កម្មវិធី CFDA Awards របស់​នាង។

Rihanna បាន​ចូលរួម​កម្មវិធី​នេះ ដើម្បី​ទទួល​យក​ពាន​កិត្តិយស​មួយ​ពី​ ខាង​តំណាង​អ្នក​ច្នៃ​ម៉ូដ​នៅ​សហរដ្ឋ​អាមេរិក​ ដែល​ពាន​នោះ​មាន​ឈ្មោះ​ថា "Fashion Icon Award”។ ដើម្បី​ទទួល​ពាន​ តារា​ចម្រៀង​សញ្ជាតិ​បារបាដូស​រូប​នេះ បាន​ស្លៀក​ឈុត​ដែល​ស្ទើរ​តែ​បង្ហាញ​គ្រឿង​ក្នុង​ទាំង​ស្រុង​ ដើម្បី​បង្ហាញ​ពី​ការ​ប្រថុយប្រថាន​នៃ​ហ្វេសិន​របស់​នាង។

ឈុត​នោះ​បាន​បង្ហាញ​ល្វែង​លើ​ទាំង​ស្រុង ព្រោះ​វា​គ្រាន់​តែ​សាច់​ក្រណាត់​ស្ដើង​រំលេច​ត្បូង​តូចៗ​ភ្លឺ​ផ្លេកៗ​តែ​ប៉ុណ្ណោះ។

បន្ទាប់​ពី​ស្លៀក​ឈុត​នេះ​អស់​រយៈ​ពេល​៤ឆ្នាំ Rihanna បាន​និយាយ​ថា​នាង​មាន​វិប្បដិសារី​មួយ​។ ម្ចាស់​បទ "Love the Way You Lie” ប្រាប់​ទស្សនាវដ្ដី Vogue ថា "ឈុត​នេះ​អាច​ល្អ​ជាង​នេះ​ទៅ​ទៀត​ប្រសិន​ជា​វា​មើល​មិន​ឃើញ​ ខោ​ក្នុង​គែម​ក្រាស់​នៅ​ផ្នែក​​ខាង​ក្រោម​។ ម្យ៉ាង​ទៀត​តើ​អ្នក​អាច​ស្រមើ​ស្រមៃ​ឈុត​នោះ​ជាមួយ​អាវ​ទ្រនាប់​បាន​ទេ? ខ្ញុំ​សុខ​ចិត្ត​អារក​ចោល​ប្រសិន​ជា​ត្រូវ​តម្រូវ​ឲ្យ​ពាក់​អាវទ្រនាប់។ អីចឹង​ហើយ​ខ្ញុំ​គួរ​តែ​ស្លៀក​ខោ​ទ្រនាប់​ខ្សែ​ឲ្យ​តូច​ជាង​មុន​បន្តិច​ នេះ​ហើយ​ជា​វិប្បដិសារី​របស់​ខ្ញុំ៕"

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ