អស្ចារ្យ​ខ្លាំង! ការ​សម្ដែង​​ក្បាច់​រាំ​តាម​រឿង Naruto ធ្វើ​ឲ្យ​ទស្សនិកជន​មិន​សរសើរ​មិន​បាន

  • 2018-06-04 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ប្រភេទ Animation រឿង Naruto ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ស្ទើរ​ពាសពេញ​ពិភពលោក។ រឿង​របស់​ប្រទេស​ជប៉ុន​នេះ​ដែរ គឺ​ជា​ប្រភេទ​រឿង​ភាគ​ដែល​និពន្ធ​ និង​គូរ​ឡើង​ដោយ​លោក Masashi Kishimoto។

ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ វីដេអូ​​ការ​សម្ដែង​មួយ​ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​លេង​អន​ឡាញ​ជា​ខ្លាំង។​ វីដេអូ​នោះ​ដែរ បង្ហាញ​ពី​ក្បាច់​រាំ​ប្លែក​ចម្លែក​ភ្នែក ដោយ​ក្បាច់​រាំ​នីមួយៗ​គឺ​ទាក់ទង​ទៅ​នឹង​សាច់​រឿង "Naruto” ផ្ទាល់​តែ​ម្ដង។

ឈុត​ដំបូង​នៃ​ការ​សម្ដែង​ដ៏​អស្ចារ្យ​មួយ​នេះ បាន​បង្ហាញ​ពី​តួអង្គ Naruto ក្រោយ​មក​ក៏​លេច​ចេញ​កញ្ជ្រោង​កន្ទុយ​៩។ ឈុត​ក្រោយ​ៗ​ទៀត ក៏​មាន​វត្តមាន​តួអង្គ​សំខាន់​ៗ​ផ្សេង​ៗ​ក្នុង​រឿង​មួយ​នេះ​ផង​ដែរ ដូច​ជា តួអង្គ Rock Lee និង​ក្រុម Akatsuki ជា​ដើម៕

​ចង់​ដឹង​វីដេអូ​មួយ​នោះ មាន​ភាព​អស្ចារ្យ​យ៉ាង​ណា​នោះ ទស្សនា​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

ប្រភព៖ facebook   ប្រែ​សម្រួល៖ អន សុភក្ត្រា