តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ថ្មី​របស់ Umtiti ឡើង​ចង់​គុណ​នឹង ១០

  • 2018-06-04 12:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​​របស់​ខ្សែ​ការពារ​ឆ្នើម Samuel Umtiti បាន​ឡើង​ខ្ពស់ ក្រោយ​បាន​ចុះ​កុងត្រា​ថ្មី​នា​ថ្ងៃ​ចន្ទ​នេះ។

កាល​ពី​កុងត្រា​ចាស់ តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​បារាំង​ត្រឹម​តែ ៦០លាន​អឺរ៉ូ​ប៉ុណ្ណោះ (ជាង ៧០ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ។ យ៉ាង​នេះ​ក្ដី តម្លៃ​ទិញ​ផ្ដាច់​នេះ បាន​ឡើង​រហូត​ដល់​ទៅ ៥០០ លាន​អឺរ៉ូ (ជាង ៥៨៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្រោយ​កីឡាករ​បាន​ចុះ​កុងត្រា​ថ្មី​ក្នុង​ថ្ងៃ​នេះ។ នេះ​មាន​ន័យ​ថា តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ថ្មី​របស់​ខ្សែ​ការពារ Umtiti គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ជិត ៩ ដង​បើ​ធៀប​នឹង​តម្លៃ​ចាស់។

ក្នុង​ឱកាស​នៃ​ការ​ចុះ​កុងត្រា​ថ្មី​នេះ ប្រធាន​ក្លឹប Barcelona បាន​និយាយ​ច្បាស់​ថា តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ថ្មី​នេះ នឹង​​ធ្វើ​ឲ្យ "គ្មាន​នរណា​ហ៊ាន​មក​ព្យាយាម​យក​កីឡាករ​ Umtitiពី​ក្លឹប​ឡើយ"។

សូម​បញ្ជាក់​ផង​ដែរ​ កាល​ពី​ពេល​កន្លង​ទៅ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា ក្លឹប​បិសាច​ក្រហម Manchester United បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​ដែល​មាន​តម្លៃ ៦០ លាន​អឺរ៉ូ​របស់ Umtiti។

Barcelona ធ្លាប់​មាន​ប្រវត្តិ​បាត់​បង់​កីឡាករ​ឆ្នើម​ខ្លួន​តាម​រយៈ​ការ​ទិញ​ផ្ដាច់​កុងត្រា។ កាល​ពី​ខែ​សីហា ឆ្នាំ​មុន PSG បាន​ផ្ទេរ Neymar ពី​ក្លឹប Barca ក្រោយ​ទិញ​ផ្ដាច់​កុងត្រា​កីឡាករ​ក្នុង​តម្លៃ ២២២ លាន​អឺរ៉ូ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម