មកស្គាល់ជើងហោះហើរខ្លីបំផុតទាំង ៥ លើពិភពលោក

  • 2018-06-05 02:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines ទើប​តែ​បាន​បង្កើត​ជើង​ហោះហើរ​វែង​បំផុត​លើ​ពិភពលោក ដោយ​ប្រើ​ពេល​ហោះហើរ​លើ​អាកាស​ជិត ២០ម៉ោង​អត់​ឈប់ ពី​សិង្ហបុរី ឆ្ពោះ​ទៅ​កាន់ ទីក្រុង New York សហរដ្ឋអាមេរិក។

ផ្ទុយទៅវិញ តើ​ប្រិយមិត្ត​ធ្លាប់​ដឹង​ដែរ​ឬ​ទេ​ថា មាន​ជើង​ហោះហើរ​មួយ​ចំនួន​ប្រើ​រយៈ​ពេល​ខ្លី​បំផុត ដោយ​ខ្លះ ៦នាទី និង​ខ្លះ​ទៀត​ត្រឹម ២នាទី​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ​គឺ​ជា​ជើង​ហោះហើរ​ខ្លី​បំផុត​ទាំង ៥ លើ​ពិភពលោក៖

#១ ១៥នាទី

  • គោលដៅ៖ ពី​ស្រុក Minamidaito ឆ្ពោះ​ទៅ កោះ Kitadaito ប្រទេស​ជប៉ុន
  • ចំនួន​អ្នក​ដំណើរ៖ ៣៩នាក់
  • ចំនួន​ហោះហើរ៖ ៤ដង​ក្នុង​មួយ​សប្តាហ៍

#២ ១០នាទី

  • គោលដៅ៖ កោះ Little Cayman ឆ្ពោះ​ទៅ កោះ Cayman Brac នៅ​តំបន់​ដែន​សមុទ្រ​អង់គ្លេស Cayman Islands
  • ចម្ងាយ៖ ២០គីឡូម៉ែត្រ
  • តម្លៃ​សំបុត្រ​ទៅ​និង​មក៖ ៥៤ដុល្លារ

#៣ ៨នាទី

  • គោលដៅ៖ ក្រុង St. Gallen ប្រទេស​ស្វីស ឆ្ពោះ​ទៅ ទីក្រុង Friedrichshafen ប្រទេស​អាល្លឺម៉ង់
  • ចម្ងាយ៖ ២០គីឡូម៉ែត្រ
  • ចំនួន​ហោះហើរ៖ មួយថ្ងៃ ២ជើង
  • ចំនួន​អ្នកដំណើរ៖ ៥០នាក់
  • តម្លៃ​សំបុត្រ​ទៅ​និង​មក៖ ៤៥ដុល្លារ

#៤ ៦នាទី

  • គោលដៅ៖ កោះ Inishmaan ឆ្ពោះ​ទៅ​តំបន់ Connemara ប្រទេស​អៀរឡង់
  • ចម្ងាយ៖ ១៦គីឡូម៉ែត្រ
  • តម្លៃ​សំបុត្រ​ទៅ​និង​មក៖ ៥៤ដុល្លារ

#៥ ២នាទី

  • គោលដៅ៖ តំបន់ Westray ឆ្ពោះ​ទៅ កោះ Papa Westray ប្រទេស​ស្កុតឡែន
  • ចម្ងាយ៖ ២,៧ គីឡូម៉ែត្រ
  • ចំនួន​អ្នកដំណើរ៖ ៨នាក់
  • ចំនួន​ហោះហើរ៖ ៦ជើងក្នុងមួយសប្តាហ៍
  • តម្លៃ​សំបុត្រ​ទៅ​និង​មក៖ ៣០ដុល្លារ

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង