Coutinho បង្ហាញ​ឈ្មោះ​កីឡាករ​២​នាក់ នឹង​រះ​ប្រជែង Messi&CR7 នៅ World Cup

  • 2018-06-05 03:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho យល់​ថា អតីត​មិត្ត​រួម​ក្រុម Mohamed Salah និង​មិត្ត​រួម​ជាតិ Neymar អាច​នឹង​ប្រជែង​ភាព​លេចធ្លោ​ពី Lionel Messi និងCristiano Ronaldo នៅ​ World Cup នា​ប្រទេស​រុស្សី។

Coutinho បាន​ត្រលប់​ទៅ​កាន់​កីឡដ្ឋាន Anfield កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ជួយ​ជម្រើស​ជាតិ​ប្រេស៊ីល​យក​ឈ្នះ​ក្រូអាត ២-០ ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ។ និយាយ​ពី​ Salah ពេល​នេះ​កំពុង​តែ​ព្យាបាល​របួស បន្ទាប់​ពី​មាន​បញ្ហា​គ្រា​លេង Champions League ផ្ដាច់ព្រ័ត្រ​ជាមួយ Real Madrid.

​សម្រាប់​ Neymar វិញ​​បាន​ជា​ពី​របួស​វិញ​ហើយ ដោយ​បាន​បង្ហាញ​​ក្នុង​ប្រកួត​មិត្តភាព​ជាមួយ​ក្រូអាត​ ថែម​ទាំង​ទាត់​បញ្ចូល​ទី​បាន​១​គ្រាប់​ផង​ដែរ។ នៅ​សល់​៩​ថ្ងៃ​ទៀត ព្រឹត្តិការណ៍ World Cup នឹង​មក​ដល់​ Coutinho គិត​ថា ជា​ពេល​ដែល​កីឡាករ​ដ៏ទៃ​​ត្រូវ​រះ​ក្នុង​ឆាក​ប្រកួត​ដ៏​ធំ​នេះ ក្រៅ​ពី Messi និង Ronaldo។

“មាន​អារម្មណ៍​ថា វា​​ដល់​ពេល​​គ្រប់​គ្នា​ត្រូវ​ចាប់​ឱកាស​នៅ World Cup ហើយ។ Messi និង Ronaldo ល្បី​ជាមួយ​គ្នា​យូរ​ឆ្នាំ​មក​ហើយ។ ខ្ញុំ​គិត​វា​ប្រហែល​ជា​ដល់​ពេល​សម្រាប់​កីឡាករ​ផ្សេង​ៗ​ត្រូវ​បង្ហាញ​អ្វី​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន​ ដើម្បី​ក្លាយ​ជា​កីឡាករ​ល្អ​​ជាង​គេ​ក្នុង​លោក។ សម្រាប់​ខ្ញុំ Salah និង Neymar មាន​ឱកាស​ខ្ពស់​ចាប់​ឱកាស​នេះ"។ សម្ដី Coutinho៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ