ឆ្លងកាត់​រកស៊ីជិត ៣០ឆ្នាំ មានទ្រឹស្ដីមួយ ដើម្បី​ឲ្យ​អាជីវកម្ម​ជោគជ័យ

  • 2018-06-05 03:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ក្នុងការធ្វើអាជីវកម្ម ត្រូវធ្វើម៉េចឱ្យអតិថិជនរត់មករកយើង"។ នេះជា​ពាក្យ​របស់ លោក ហេង​ ថូង អាយុ​៦២​ឆ្នាំ ជា​ម្ចាស់​ឡ​នំប៉័ង ​៣៣៣ នៅ​សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ខេត្ត​កំពត ដែល​បាន​ចាប់​ផ្ដើម​របរ​នេះ​ដំបូង​នៅ​ឆ្នាំ ១៩៨៩។

ឆ្លងកាត់​បទពិសោធន៍​ជិត ៣០ឆ្នាំ​នេះ លោក ហេង ថូង បាន​និយាយ​ថា ដើម្បី​ឲ្យ​អតិថិជន​រត់​មក​រក​យើង​បាន​លុះត្រា​​ផលិតផល​របស់​យើង​មានគុណភាព​ល្អ សេវាកម្មល្អ​ ផងដែរ។

លោក ហេង​ ថូង លោក​ផលិត​នំប៉័ង​ ដោយ​ប្រើ​ឡ​បុរាណ ដុត​អុស​សង់​ឡើង​ពី​ឥដ្ឋ បច្ចុប្បន្ន​លោក ផលិត​នំប៉័ង​ពី​៣​ទៅ​៤​ពាន់​នំ​ក្នុង​មួយ​ថ្ងៃ ។ នំប៉័ង​របស់​លោក​ហេង ថូង មិន​មាន​លក់​នៅ​តាម​ទីផ្សារ ឬ​កន្លែង​ផ្សេង​ៗ​នោះ​ទេ។ លោក​លក់​តែ​នៅ​ផ្ទះ​របស់​លោក​តែ​ប៉ុណ្ណោះ។ អតិថិជន​ឡ​នំប៉័ង​៣៣៣​របស់​លោក​ភាគ​ច្រើន ​គឺ​ជា​ភោជនីយដ្ឋាន និង​ហាង​នានា​នៅ​ក្នុង​ក្រុង​កំពត៕

សូមចុចអាន៖ រូបថត ៥សន្លឹក បង្ហាញ​ពី​ដំណើរការ​ផលិត​នំប៉័ង ដ៏ល្បីមួយកន្លែង នៅខេត្តកំពត

អត្ថបទ៖ ប៊ិន ប៊ុណ្ណា