ឡាន​កាត់​ត​ល្បី​កក្រើក​ថ្ងៃមុន ដឹង​​ប៉ូលីស​ចាប់​អស់​ប៉ុន្មាន​គ្រឿង​ទេ?

  • 2018-06-05 04:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​កាត់​ត​តម្លើង​រថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស​និង​គ្មាន​ច្បាប់ នៅ​ចំណុច​យានដ្ឋាន​គ្មាន​លេខ ​ទីតាំង​នៅ​ផ្លូវ៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នោះ​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ត្រួត​ពិនិត្យ​ឆែកឆេរ ជាក់ស្ដែង​រក​ឃើញ​រថយន្ត​ចំនួន​១០ គ្រឿង ក្នុង​នោះ​រថយន្ត​បាន​តម្លើង​រួច​ចំនួន ៥ គ្រឿង(ម៉ាក Lexus 03គ្រឿង, Camry ប្រភេទhybrid ១គ្រឿង និងHighlander ១គ្រឿង)

ចំណែក​រថយន្ត​​ចំនួន ៥ គ្រឿង​ទៀត​កំពុង​តម្លើង​ពុំ​ទាន់​រួច (ម៉ាកlexus ២ គ្រឿង ,Camry ប្រភទhybrid ១គ្រឿង និងPruis ២គ្រឿង) ។

ចំពោះ​វត្ថុ​តាង​ទាំង​អស់​ខាង​លើ​លោក​ព្រះរាជ​អាជ្ញារង​បាន សម្រេច​ឲ្យ​បិទ​ផ្លុំបេសៀល​រក្សា​ដាក់​ទុក​ក្នុង​យានដ្ឋាន​ខាង​លើ​ចំនួន ៥គ្រឿង​(ដែល តម្លើង​ពុំ​ទាន់​រួច) និង​ចំនួន ៥ គ្រឿង​ដែល​បាន​តម្លើង​រួច បាន​ដក​ហូត​យក​មក​រក្សា​ទុក​នៅ​នាយកដ្ឋាន និង​បាន​នាំ​មេការ​ឈ្មោះ ឃឹន បញ្ញា ភេទប្រុស អាយុ 24 ឆ្នាំ ជន​ជាតិ​ខ្មែរ មក​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី៕

រូបភាព៖ នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

អានអត្ថបទបន្ត៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម