តិចនិក​ទាំង ​៤​សម្រាប់​អ្នក​នៅ​លីវ ​ចង់​សន្សំ​លុយ​មុន​ពេល​រៀបការ

  • 2018-06-05 06:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ពេល​សម្រេច​ចិត្ត​រៀបការ​ ដៃ​គូ​ទាំង​សង​ខាង​ត្រូវ​ប្រាកដ​ថា​មាន​ស្ថិរភាព​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ដូច​គ្នា ​ព្រោះ​សម័យ​នេះ​មនុស្ស​ភាគ​ច្រើន​មិន​ចង់​ពឹង​ផ្អែក​លើ​ប្តី​ប្រពន្ធ​តែ​ម្ខាង​ទៀត​ទេ។ អ៊ីចឹង​សម្រាប់​អ្នក​ដែល​នៅ​លីវ​ទាំង​ឡាយ ​គួរ​មាន​ទម្លាប់​សន្សំ​លុយ​មុន​ពេល​រៀបការ​ដូច​ម្តេច​ខ្លះ?

១. សន្សំ​សំចៃ​លើ​របស់​ប្រើប្រាស់៖ គួរ​សន្សំ​សំចៃ​លើ​របស់ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ ដូច​ជា​ទឹក​ ភ្លើង ​ជា​ដើម​។ វា​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ ដូច្នេះ​អ្នក​អាច​សល់​ថវិកា​ខ្លះ​ដើម្បី​សន្សំ​ដែរ។

២. ចេះ​ធ្វើ​ម្ហូប៖ កុំ​គិត​ថា​វា​ចាស់​កំរិល​អី ​តែ​តិចនិក​នេះ​អាច​ជួយ​អ្នក​បាន​ច្រើន​ណាស់។ ប្រសិន​បើ​មិន​ចេះ​ធ្វើ​ម្ហូប​ញ៉ាំ​ដោយ​ខ្លួន​ឯង ​អ្នក​នឹង​ត្រូវ​ចំណាយ​លុយ​ច្រើន​ទៅ​ញ៉ាំ​នៅ​ខាង​ក្រៅ។

៣. បែងចែក​ចំណូល​និង​សន្សំ៖ គួរ​ប៉ាន់ស្មាន​ពី​ភាគរយ​នៃ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ​និង​ដាក់​កម្រិត​ឲ្យ​ខ្លួន​ឯង​ទៅ​តាម​ការ​ប៉ាន់ស្មាន​នោះ ​ធ្វើ​យ៉ាង​ណា​ឲ្យ​សល់​ប្រាក់​ខ្លះ​ក្រៅ​ពី​ចំណូល​ដែល​រក​បាន។ មួយ​វិញ​ទៀត​ត្រូវ​ចាំ​ថា ​មិន​ចាំបាច់​មាន​ប្រាក់​ខែ​ ឬ​ចំណូល​ច្រើន​ទើប​ចេះ​សន្សំ​ទេ ​តែ​គួរ​ចាប់​ផ្តើម​សន្សំ​ពី​ពេល​មាន​ចំណូល​តិចតួច​ទៅ។

៤. បញ្ឈប់​ទម្លាប់​ទិញ​របស់​អត់​ប្រយោជន៍៖ នៅ​ពេល​ដែល​អ្នក​មាន​គ្រួសារ ​ទម្លាប់​នេះ​ច្បាស់​ជា​មិន​អាច​ប្រើ​ការ​បាន​ទៀត​ទេ ​ព្រោះ​អ្នក​ត្រូវ​ចំណាយ​លើ​របស់​ដែល​សំខាន់​ច្រើន​ជាង​នេះ​ទៀត។ ដូច្នេះ​បើ​អាច​ គួរ​តែ​ផ្តោត​លើ​ការ​ចំណាយ​ចំពោះ​របស់​ដែល​ត្រូវ​ការ​បាន​ហើយ៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា