ការ​ប៉ះ​ទង្គិច​រវាង​ Ramos និង​ Salah ប្រើ​ក្នុង​វិញ្ញាសា​ប្រលង​ច្បាប់​នៅ​ស៊ីរី​

  • 2018-06-05 06:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah បាន​ប្ដូរ​ចេញ​ក្រោយ​លេង​បាន​៣០​នាទី​ក្នុង​ការ​ប្រកួត​ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ Liverpool និង​ Real Madrid។

ការ​ប្រកួត​កាល​ណោះ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​បាន​រង​របួស​ស្មា​ធ្ងន់ធ្ងរ​មិន​អាច​បន្ត​ការ​ប្រកួត​បាន​ក្រោយ​ប៉ះ​គ្នា​ជាមួយ​ខ្សែ​ការពារ​ Sergio Ramos។ ទោះ​ជា​ Real បាន​លើក​ពាន​ ហើយ​វា​បាន​កន្លង​ផុត​ជាង​១០​ថ្ងៃ​ក៏​ដោយ​ក៏​ហេតុការណ៍​នោះ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​បំភ្លេច​។

កាល​ពី​ពេល​ថ្មី​ៗ​សាលា​ច្បាប់​មួយ​ក្នុង​ប្រទេស​ស៊ីរី​ បាន​ចេញ​វិញ្ញាសា​ប្រលង​ដោយ​លើក​យក​ហេតុ​ការណ៍​ប៉ះ​ទង្គិច​រវាង​ Ramos និង​ Salah ទៅ​ធ្វើ​ជា​សំណួរ​ឲ្យ​សិស្ស​ស្វែង​រក​ចម្លើយ។​

សំណួរ​នោះ​មាន​សេចក្ដី​ថា៖​ "Sergio Ramos បាន​ធ្វើ​ឲ្យ​ Salah របួស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League។ ជា​ទូទៅ​អំពើ​ហិង្សា​ត្រូវ​រាប់​ចូល​ក្នុង​បទ​ព្រហ្មទណ្ឌ​ ប៉ុន្តែ​ករណី​ Ramos ធ្វើ​លើ​ Salah ត្រូវ​បាន​លើក​លែង​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​៤​នៅ​ក្នុង​កីឡា​។ ចូរ​បញ្ជាក់​ពី​លក្ខខណ្ឌ​ទាំង​៤​នេះ"។

គួរ​រម្លឹក​ថា​ Salah បច្ចុប្បន្ន​បាន​ធូរ​ស្បើយ​ពី​របួស​ហើយ​ក្រោយ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អេស្ប៉ាញ​​ ថែម​ទាំង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ២៣​នាក់​ទៅ​លេង​​ World Cup របស់​​អេហ្ស៊ីប៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន