ស្នេហាឈិនឡុង​ មានចំពោះ Wang Leehom ធំធេងដល់ថ្នាក់ឲ្យតែជួបចាប់បឺតមាត់ហ្មង

  • 2018-06-05 08:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​នេះ​ជា​ទម្លាប់​របស់​មិត្ត​ល្អ​ ២​នាក់​គឺ Wang Leehom និង​ Jackie Chan ស្វាគមន៍​ពេល​ជួប​គ្នា​ម្ដងៗ​ក៏ពិត​មែន​ ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​ឃើញ​ចំហ​មាត់​គ្រប់គ្នា។

ជា​ឧទាហរណ៍​ជាក់ស្ដែង​ កាល​ពី​ថ្ងៃ​ទី​ ០២ ខែ​មិថុនា​កន្លងទៅ​ Jackie Chan (ឈិន ឡុង) បាន​ទៅ​ចូល​រួម​ការ​ប្រគំតន្ត្រី​របស់​មិត្ត​ល្អ​ Wang Leehom ក្នុង​ទី​ក្រុង​សៀងហៃ ដោយ​បាន​ថើប​ស្វាគមន៍​យ៉ាងស្និទ្ធស្នាល។

ដោយ​សារ​ថត​រឿង​នៅ​ជិត​ទីតាំង​ប្រគំតន្ត្រី​ ហេតុនេះ​ទើប​ពេល​សម្រាក​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ឈិនឡុង​បាន​មក​ចូលរួម​ការ​ប្រគំតន្ត្រី​របស់​ Wang Leehom ដោយ​មាន​ត្រៀម​បាច់ផ្កា​អបអរ​ ២បាច់មក​ជាមួយ​ផង។ ​វត្តមាន​មិនបាន​គ្រោងទុក​របស់​មិត្ត​ល្អ​នា​ពេល​នេះ​ បាន​ធ្វើ​ឲ្យ​ Leehom ស្រែកជា​ខ្លាំង​ថា៖ "អ្នក​បំភ័យ​ខ្ញុំ​ឲ្យ​ស្លាប់​ហើយ!”។ ក្រោយ​មក​ពួកគេ​ក៏​បាន​ថើប​មាត់​គ្នា​ បង្ហាញ​ពី​ទឹក​ចិត្ត​ស្រឡាញ់ រហូត​អ្នក​ទស្សនា​ផ្ទាល់​ហ៊ោ​គិល។

តប​នឹង​សម្រែក​ភ្ញាក់​ផ្អើល​របស់​ Leehom ឈិន​ឡុង​ក៏បាន​និយាយ​ថា៖ "អ្នក​គឺជា​មនុស្ស​ជាទីស្រឡាញ់របស់​ខ្ញុំ អីចឹងហើយ​ខ្ញុំ​ត្រូវ​តែមក។ អ្នកគាំទ្រ​ស្រឡាញ់គាត់ ហើយ​ខ្ញុំ​ក៏ស្រឡាញ់​គាត់ដែរ”។

​ពិតណាស់​ ទំនាក់ទំនង​ជិតស្និទ្ធ​របស់​តារា​ប្រុស​ទាំង​ ២​កើត​ឡើង​តាំង​ពី​បាន​សម្ដែង​រួមគ្នា​ក្នុង​រឿង​ "Little Big Soldier” នៅ​ឆ្នាំ​ ២០១០​មក​ម្ល៉េះ ហើយ​ក្រោយ​មក​ពួកគេ​តែង​ជួយ​គ្នា និង​គាំទ្រ​គ្រប់​កាលៈទេសៈ​ទាំងអស់។ ពិសេស​ឲ្យ​តែ​បាន​ជួបគ្នា​អ្នកទាំង ២​តែង​ថើបមាត់គ្នាជាទម្លាប់​មិនអាច​ចោលបាន​៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី