ជើង​ខ្លាំង​តាម​អង្កេត Apple សម្រេច​ទម្លាយ​ចេញ​នូវ​តម្លៃ iPhone ថ្មី​បី​ម៉ូឌែល

  • 2018-06-05 13:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ming-Chi Kuo បាន​ត្រលប់​មក​វិញ ជាមួយ​ការ​ទស្សន៍ទាយ​នូវ​តម្លៃ iPhone សេរ៊ី​ថ្មី ៣ ម៉ូឌែល​រំពឹង​បង្ហាញ​ខ្លួន​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៨ នេះ។ កន្លង​ទៅ​ក៏​ធ្លាប់​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​​នៃ​ការ​ដំឡើង​ថ្លៃ​ជ្រុល​លើ​ស្មាតហ្វូន​ទំនើប​បច្ចុប្បន្ន ប៉ុន្តែ​លោក​ហ៊ាន​សន្និដ្ឋាន​ថា​ Apple ក៏​នឹង​បន្ថែម​លក្ខណៈ​សម្បត្តិ​គ្រឿង​កាន់​តែ​ខ្លាំង​សម្រប​គ្នា​ផង​ដែរ។

ប្រភព​ដដែល​បន្ត iPhone ទាំង​បី​ម៉ូឌែល​នឹង​បំពាក់​នូវ​ប្រព័ន្ធ​កាមេរ៉ា True Depth គាំទ្រ​ការ​ប្រើប្រាស់​មុខងារ​ស្កេន​ផ្ទៃ​មុខ Face ID អម​ការ​រចនា​អេក្រង់​គែម​ពេញ​ផ្ទៃ​សង​ខាង។

+តម្លៃ iPhone ឆ្នាំ ២០១៨ ដែល​លោក Kuo ទស្សន៍ទាយ:

  • iPhone X Plus ប្រើ​អេក្រង់ OLED ទំហំ ៦,៥ អ៊ីញ ថ្លៃ​ចន្លោះ ៩០០ – ១ ០០០ ដុល្លារ
  • iPhone X ជំនាន់​ថ្មី​ប្រើ​អេក្រង់ OLED ទំហំ ៥,៨ អ៊ីញ ថ្លៃ​ចន្លោះ ៨០០ – ៩០០ ដុល្លារ
  • iPhone ​ប្រើ​អេក្រង់ LCD ទំហំ ៦,១ អ៊ីញ ថ្លៃ​ចន្លោះ ៦០០ – ៧០០ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា