ប្រាក់​រង្វាន់​ Champions League កើន​ឡើង​សម្រាប់​រដូវ​កាល​ក្រោយ​

  • 2018-06-06 00:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ដែល​ចូល​រួម​ការ​ប្រកួត​ UEFA Champions League នឹង​មាន​ឱកាស​ទទួល​ប្រាក់​រង្វាន់​ច្រើន​ជាង​មុន​សម្រាប់​រដូវ​កាល​ក្រោយ។

តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ ប្រាក់​រង្វាន់​នឹង​ធ្វើ​ការ​បែងចែក​ទៅ​ជា​៤​ដំណាក់​កាល​រួមមាន​ ដំណាក់​កាល​ទី​មួយ​ក្រុម​លេង​វគ្គ​ចែក​ពូល​ទាំង​៣២​នឹង​ទទួល​ប្រាក់​ ១៣,៣៤​លាន​ផោន​ក្នុង​មួយ​ក្រុម​ៗ។​

ក្រុម​ទាំង​នោះ​នឹង​បាន​ប្រាក់​លើក​ទឹកចិត្ត​ថែម​ទៀត​នៅ​វគ្គ​នោះ​ដូចជា​ ២,៣៦​លាន​ផោន​បើ​សិន​ជា​ឈ្នះ​ក្នុង​១​ប្រកួត ហើយ​បាន​ ៨សែន​ផោន​បើ​សិន​ជា​ស្មើ​១​ប្រកួត។​ សម្រាប់​វគ្គ​១៦​ក្រុម​ ក្លឹប​នឹង​ទទួល​បាន​៨,៣១​លាន​ផោន​។

ក្លឹប​​ដែល​ឡើង​វគ្គ​៨​ក្រុម​នឹង​ទទួល​បាន​៩,១៨លាន​ផោន ហើយ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​បាន​១០,៥​លាន​ផោន។ ការ​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​នឹង​បាន​១៣,១២​លាន​ផោន​ ហើយ​សម្រាប់​អ្នក​លើក​ពាន​នឹង​បាន​៣,៥​លាន​ផោន​បន្ថែម​ទៀត៕

ប្រភព៖ UEFA   ប្រែសម្រួល៖ វីរ័ត្ន