ក្លឹប​៦​ដែល​មាន​កីឡាករ​ទៅ​លេង​ World Cup ច្រើន​ជាង​គេ

  • 2018-06-06 01:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​កាន់​តែ​កៀក​មែនទែន​ ​ពោល​គឺ​នៅ​សល់​តែ​៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​បើក​ការ​ប្រកួត​​ហើយ។

មាន​កីឡាករ​សរុប​៧៣៦​នាក់​មក​ពី​៣២​ក្រុម​នៃ​៥​ទ្វីប​រួម​មាន​អាស៊ី, អឺរ៉ុប, អាហ្វ្រិក​, អាមេរិក​ខាង​ជើង​ និង​ខាង​ត្បូង​ ​ដែល​ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​ជម្រើស​ជាតិ​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​៤​ឆ្នាំ​ម្ដង​ខាង​លើ​នេះ។​ កីឡាករ​ទាំង​អស់​ត្រូវ​រើស​ចេញ​ពី​ក្លឹប​អាជីព​មក​ពី​លីគ​ផ្សេងៗ​គ្នា​នៅ​ជុំ​វិញ​ពិភពលោក។

ខាង​ក្រោម​គឺជា​ក្លឹប​ដែល​មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ទៅ​ World Cup នៅ​រុស្ស៊ី​ច្រើន​ជាង​គេ៖​

៦. Tottenham Hotspur (ជាប់​១២​នាក់) ​ Spurs មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​១២​នាក់​សម្រាប់​ World Cup រួម​មាន៖ Harry Kane, Kieran Trippier, Danny Rose, Eric Dier និង​ Dele Alli សុទ្ធតែ​កោះ​ហៅ​ចូល​ក្រុម​អង់គ្លេស។ Hugo Lloris ជាប់​ក្រុម​បារាំង, Jan Vertonghen, Toby Alderweireld និង​ Mousa Dembele ជាប់​ក្រុម​បែលហ្សិក​ ហើយ​ Davinson Sanchez ជាប់​កូឡុំប៊ី, Christian Eriksen ដាណឺម៉ាក​ និង​ Son Heung-min ជាប់​កូរ៉េខាងត្បូង។

៥. Paris Saint-Germain (ជាប់​១២​នាក់​)

PSG មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​១២​នាក់​សម្រាប់​ World Cup រួម​មាន៖ Neymar, Marquinhos និង​ Thiago Silva ជាប់​ប្រេស៊ីល។​ Kylian Mbappe, Presnel Kimpembe និង​ Alphonse Areola ជាប់​បារាំង, Julian Draxler និង​ Kevin Trapp ជាប់​អាល្លឺម៉ង់ ខណៈThomas Meunier ជាប់​ក្រុម​បែលហ្សិក។​ Angel Di Maria និង​​ Giovani Lo Celso ជាប់​អាហ្សង់ទីន​ ហើយ​ Edinson Cavani ជាប់​ឲ្យ​អ៊ុយរូហ្គាយ។​

៤. Chelsea (ជាប់​១៤​នាក់)

Chelsea មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ច្រើន​ជាង​ Spurs និង​ PSG រហូត​ដល់​១៤​នាក់​រួម​មាន៖ Gary Cahill និង​ Ruben Loftus-Cheek ជាប់​អង់គ្លេស។ Eden Hazard, Thibaut Courtois, និង​ Michy Batshuayi ជាប់​បែលហ្សិក។ Olivier Giroud និង​ N’Golo Kante ជាប់​បារាំង​, Cesar Azpilicueta ជាប់​អេស្ប៉ាញ, Antonio Rudiger ជាប់​អាល្លឺម៉ង់, Andreas Christensen ជាប់​ដាណឺម៉ាក,​ Victor Moses និង​ Kenneth Omeruo ជាប់​នីហ្សេរីយ៉ា​ ខណៈ Willian ជាប់​ប្រេស៊ីល​ និង​ Willy Caballero ជាប់​អាហ្សង់ទីន។

៣. Barcelona (ជាប់​១៤​នាក់)

មិន​ចាញ់​ Chelsea ក្រុម​ Barcelona ក៏​មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​១៤​នាក់​ដែរ​រួម​មាន៖ Gerard Pique, Sergio Busquets, Andres Iniesta និង​ Jordi Alba ជាប់​អេស្ប៉ាញ។ Samuel Umtiti និង​ Ousmane Dembele ជាប់​បារាំង, Marc-Andre ter Stegen ជាប់​អាល្លឺម៉ង់​ Ivan Rakitic ជាប់​ក្រូអាត​ និង​ Thomas Vermaelen ជាប់​បែលហ្សិក។​

កម្លាំង​សំខាន់​ Lionel Messi ជាប់​អាហ្សង់ទីន, Luis Suarez ជាប់​អ៊ុយរូហ្គាយ, Philippe Coutinho និង​​ Paulinho ជាប់​ប្រេស៊ីល​ ហើយ​ Yerry Mina ជាប់​កូឡុំប៊ី។

២. Real Madrid (ជាប់​១៥​នាក់)

Real Madrid មាន​កីឡាករ​ជាប់​ World Cup ច្រើន​ជាង​ Barcelona នៅ​លើក​នេះ​។ Sergio Ramos, Dani Carvajal, Nacho, Marco Asensio, Isco និង​ Lucas Vasquez សុទ្ធ​តែ​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ Luka Modric និង​​ Mateo Kovacic ជាប់​ក្រូ​អាត។

តារា​ឆ្នើម​ Cristiano Ronaldo ជាប់​ព័រទុយហ្គាល់​, Toni Kroos ជាប់​អាល្លឺម៉ង់​ ហើយ​ Raphael Varane ជាប់​បារាំង។ Marcelo និង​ Casemiro ជាប់​ប្រេស៊ីល, Keylor Navas ជាប់​កូស្តារីកា​ ស្រប​ពេល​យុវជន​វ័យ​១៩​ឆ្នាំ​ Achraf Hakimi ជាប់​ម៉ារ៉ុក​។

១. Manchester City (ជាប់​១៦​នាក់​)

City មាន​កីឡាករ​ជាប់​ទៅ​ World Cup ច្រើន​ជាង​គេ​រហូត​ដល់​១៦​នាក់​។ Kyle Walker, Raheem Sterling, John Stones និង​ Fabian Delph សុទ្ធ​តែ​ជាប់​ឲ្យ​តោ​កំណាច​អង់គ្លេស។ Fernandinho, Gabriel Jesus, Ederson, និង​ Danilo ជាប់​ប្រេស៊ីល។​ Vincent Kompany និង​​ Kevin De Bruyne ជាប់​បែលហ្សិក​ ខណៈ​ Nicolas Otamendi និង​​ Sergio Aguero ជាប់​អាហ្សង់ទីន។

Ilkay Gundogan ជាប់​អាល្លឺម៉ង់​, Bernardo Silva ជាប់​ព័រទុយហ្គាល់​, David Silva ជាប់​អេស្ប៉ាញ​ និង​ Benjamin Mendy ជាប់​បារាំង៕

ប្រភព៖ FIFA   ប្រែសម្រួល៖ វីរ័ត្ន