Man Utd ទិញ​បាន​ខ្សែ​បម្រើ​ប្រេស៊ីល Fred ហើយ ក្នុង​តម្លៃ​​ជិត​៥០​លាន​ផោន

  • 2018-06-06 02:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ចុះ​កុងត្រា​យក​ខ្សែ​បម្រើ​ប្រេស៊ីល Fred​ ពី​ក្លឹប Shakhtar Donetsk  ហើយ​ក្នុង​តម្លៃ​៤៧​លាន​ផោន។

កីឡាករ​វ័យ​២៥​ឆ្នាំ​ដែល​មាន​ឈ្មោះ​ទៅ World Cup ជា​មួយ​ប្រេស៊ីល​ឆ្នាំ​នេះ​​នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល Jose Mourinho នាម​យក​មក Old Trafford ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​នេះ។ Fred​ បាន​​ជាប់​ការ​ពិនិត្យ​សុខភាព​រួចរាល់​កាល​ពី​ថ្ងៃ​ច័ន្ទ។

កាល​​ពី​ចុងសប្ដាហ៍​កន្លង​ទៅ Fred ក៏​បាន​​ចូល​លេង​ជួយ​ប្រេស៊ីល​យក​ឈ្នះ​ក្រូអាត ២​ទល់​នឹង​០​ផង​ដែរ ក្នុង​កីឡដ្ឋាន Anfield។ ក្រៅ​ពី Fred បិសាច​ក្រហម​ក៏​ទំនង​អាច​នាំ​យក​ខ្សែ​ការពារ​ស្លាប​វ័យ​១៩​ឆ្នាំ Diogo Dalot  ពី Porto ក្នុង​សប្ដាហ៍​នេះ​ដែរ ដែល​មាន​តម្លៃ​ផ្ដាច់​កុងត្រា១៧,៤​លាន​ផោន៕ ​​​

Diogo Dalot

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម