ម៉ូតូ​ឆាលី​បាត់​ឈ្មោះសល់​តែ​អតីត កូន​ទា​វាយលុក​រត់​ពេញក្រុង

  • 2018-06-06 03:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​កូន​ទា​តូចៗ​កាន់​តែ​មាន​ទីផ្សារ​ជាពិសេស​ក្មេង​សិស្ស​សាលា ទោះ​បី​វា​មិនសូវ​ទំនើប។​ តម្លៃ​​វិញមាន​ចាប់​ពី ៣០០ ទៅ ៥០០ ដុល្លារ​តាម​ស៊េរី​ឆ្នាំ។

ម៉ូតូ​ដែល​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​​នេះ មាន​ច្រើន​ប្រភេទ​ដូច​ជា Today, Scoopy, Giono, Zoomer, Cuxi មាន​កម្លាំង​ម៉ាស៊ីន 50 cc។ កន្លែង​សំបូរ​លក់​​​មាន​នៅ​ម្ដុំគិរីរម្យ អូរឫស្សី អូឡាំពិក ជា​ដើម។

និយា​យ​ពី​ម៉ូតូ​ឆាលី សឹង​តែ​បាត់ឈ្មោះទាំងស្រុង។ ម៉ូតូ ឆាលី មាន​ការ​ពេញ​និយម​ជិះ​អំឡុង​ឆ្នាំ ៩០។ ស្ទើរ​តែ​បាត់​រូប​រាង មិន​សូវ​មាន​អ្នក​ទិញ​ជិះ​ដូច​មុន ដោយ​សា​រអ្នក​ប្រើ​ប្រាស់​ងាក​ទៅ​រក​ទិញ​ម៉ូតូ​កូន​ទា​តូច​ៗ​ប្រភេទ​ប្រើ​លេខ អូតូ មាន​ច្រើន​ជម្រើស ច្រើន​ពណ៌​ទាក់​ចិត្ត​ក្មេង​សិស្ស​សាលា​ គួប​ផ្សំ​តម្លៃ​ធូរ​ថ្លៃ។

Sabay បាន​ជិះ​ដើរ​រក​មើល​តាម​ហាង​លក់​ម៉ូតូ​​សឹង​តែ​គ្មាន​ហាង​ណា​ដាក់​តាំង​លក់​ម៉ូតូ​នេះទៀត​ទេ តែ​ក៏​នៅ​មាន​ខ្លះ​នៅ​ម្ដុំ​ឃ្លាំង​រំសេវ ដែល​ជា​បណ្តុំ​ហាង​លក់​ម៉ូតូ​ជជុះ​​ជា​ច្រើនជំនាន់។

តាមអ្នកលក់មួយ​រូប​ប្រាប់​ថា ចំពោះ​ម៉ូតូ​ឆាលី​តម្លៃ​ចាប់ពី ៣០០ ដុល្លារ​ ឡើង​ទៅ​តាម​គុណភាព និង​មាន​ចាប់​ពី​ឆ្នាំ ១៩៨៤។ ម៉ូតូ​ឆាលី​​នេះ​ដែរ​ជា​ប្រភេទ​ម៉ូតូ​ប្រើ​ចង្កឹះ​លេខ មាន​កម្លាំង​ម៉ាស៊ីន 50 cc ប្រើ​បេន និង​មាន​រាង​តូច៕

ចុះ​ប្រិយមិត្ត​វិញ​មាន​អ្នក​នៅ​ប្រើ​ម៉ូតូ​ឆាលី​ទេ? បើមាន​ជួយប្រាប់ផង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី