អេម​បាត់! ប្រុស​ស្អាត ច្រឹង ពលរដ្ឋ ក្លាយ​ជា​ទូត​សុឆន្ទៈ​ឲ្យ Brand ល្បី​ពី​អាមេរិក​មួយ​ទៀត

  • 2018-06-06 03:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​កីឡាករ​បាល់​ទាត់​ ច្រឹង ពលរដ្ឋ ដែល​គេ​ស្គាល់​ថា​ធ្លាប់​ជា​ទូត​សុឆន្ទៈ​តំណាង​​​ម៉ាក​នាឡិកាមួយប្រចាំ​កម្ពុជា​ហើយ​នោះ ឥឡូវ​លោក​បាន​ឡើង​តំណែង​​ក្លាយ​ជា​អ្នក​តំណាង​ថ្មី​ឲ្យ​ម៉ាក​នាឡិកា​​ដៃ​មួយ​ទៀត​គឺ Nautica ដែល​ជា​ Brand ដ៏​ល្បី​ពី​សហរដ្ឋ​អាមេរិក។​ នេះ​បើ​តាម​ការ​ប្រកាស​​របស់​ក្រុម​ហ៊ុន Watch Empire ដែល​ជា​អ្នក​ផ្ដាច់​មុខ​នាំ​ចូល​ម៉ាក​នាឡិកា​ទំនើបៗ​ខាង​លើ។

ជា​មួយ​តំណែង​ថ្មី​នេះ កីឡាករ​ខាង​លើ​រៀប​រាប់​មក Sabay ទាំង​ញញឹមញញែម​ថា​លោក ​មាន​ផែនការ​ និង​សកម្មភាព​ពិសេសៗ​ជា​ច្រើន​បន្ត​បន្ទាប់​ទៀត​ ដើម្បី​ផ្សព្វ​ផ្សាយ​ Brand ល្បី​​​លំដាប់​​ពិភព​លោក​នេះ​ ទៅ​កាន់​អ្នក​គាំទ្រ​ខ្លួន និង​អ្នក​និយម​លេង​ម៉ូដ​នាឡិកា​ដៃ​ទូទាំង​កម្ពុជា។

អ្នក​តំណាង​ម្នាក់​នៅ​ក្រុមហ៊ុន Watch Empire បាន​បញ្ជាក់​ជុំ​វិញ​ការ​ជ្រើសរើស​កីឡាករ​រូប​នេះ​ថា​៖ "សម្រាប់​ Ice-Watch គាត់​បាន​ចប់​កុង​ត្រា​ហើយ ឥឡូវ​ចូល​ដល់​ Nautica នេះ​ពួក​យើង​នៅ​តែ​រើស​គាត់​ដដែល។ និយាយ​រួម​ទៅ​ដោយ​សារ​ឃើញ​គាត់​ជា​មនុស្ស​មាន​ការ​តស៊ូ​ និង​អភិវឌ្ឍ​ខ្លួន​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ម្យ៉ាង​ទៀត​ Concept របស់ Nautica គឺ​តំណាង​ភាព​ខ្លាំង​ និង​រឹង​មាំ ហើយ​ក្រុម​ហ៊ុន​ក៏បាន​ស៊ើប​មើល​ពី​ប្រវត្តិ​របស់​កីឡាករ​រូប​នេះ​រួច​ហើយ​ដែរ​អ៊ីចឹង​គ្រប់​យ៉ាង​គឺ​សក្ដិសម​នឹង​គាត់​តែ​ម្តង"។​​

នៅ​ថ្ងៃ ១៥ មិថុនា​នេះ​ Nautica នឹង​រៀប​ចំ​កម្មវិធី​ Brand Launching នៅ​ផ្សារ​ទំនើបសុរិយា ចាប់​ពី​ម៉ោង ៤ ដល់​ម៉ោង ៧ ល្ងាច អ៊ីចឹង​កុំ​ភ្លេច​ទៅ​ចូល​រួមទាំង​អស់​គ្នាដើម្បី​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស។

សកម្មភាព ច្រឹង ពលរដ្ឋ ផ្សព្វផ្សាយ​ Nautica

ដើម្បី​ជ្រើសរើស​ម៉ូដ​ដែល​អ្នក​ពេញចិត្ត​អាច​ទា​ក់ទង​ទៅ​ទីតាំង​លក់​ទាំង​ ៦​សាខា​ខាងក្រោម​នេះ​៖

  • WATCH EMPIRE មុនីវង្ស ផ្ទះ 169Eo ផ្លូវ 93 មហាវីថីមុនីវង្ស មនោរម្យ 7មករា ភ្នំពេញ ទូរសព្ទ 077 751000
  • Nautica Kiosk Aeon2 ជាន់ទីមួយ លេខទូរសព្ទ 081 85 1000
  • WATCH EMPIRE ស្ទឹងមានជ័យ ក្នុង​ផ្សារ​ទំនើបស្ទឹងមានជ័យថ្មី ជាន់ផ្ទាល់ដឺ ទល់មុខ Lucky Super market​ ទូរសព្ទ 095 851000
  • WATCH EMPIRE សូរិយា ជាន់ទី២ នៅទល់មុខ Lotteria Burger ទូរសព្ទ 078 851000
  • WATCH EMPIRE សៀមរាប ផ្ទះ 11E0​ ផ្លូវជាតិលេខ 6 (នៅកាច់ជ្រុងស្តុបសណ្ឋាគារ សុខា និង ត្រីកោណមាត្រ ជិត​ព្រះអង្គ​ចេក ព្រះអង្គ​ចម) ទូរសព្ទ 095 888850
  • WATCH EMPIRE បាត់ដំបង ផ្ទះលេខ 91E0 ផ្លូវលេខ 3 ជិតសណ្ឋាគារប៉ារីស​ ទូរសព្ទ 077 303000

អត្ថបទ៖ សុខណា