សាហាវបំផុត!​ ហ៊ានសម្រក់​ទៀនលើភ្នែក និងគ្រវីដាវ​មុតដាក់ Judge ភ្លាត់តែបន្តិច​ដឹង​តែ​ចប់​

  • 2018-06-06 04:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ America's Got Talent ឆ្នាំ​ ២០១៨​ ចេះ​តែ​បន្ត​បង្ហាញ​ខ្លួន​ជា​បន្ត​បន្ទាប់​លើ​ឆាក​សម្ដែង​សមត្ថភាព​ពិសេស​លំដាប់​ថ្នាក់​ពិភពលោក។

ឈាន​ដល់​សប្ដាហ៍​នេះ​ ជាសប្ដាហ៍​ទិី ២​ហើយ​នៃ​ វគ្គ​ Audition របស់​កម្មវិធី​ America's Got Talent ឆ្នាំ​ ២០១៨។ វិញ្ញាសា​ប្លែក​ៗ​ត្រូវបាន​លើក​យក​មក​សម្ដែង​ជា​ហូរហែ​ទាក់​អារម្មណ៍​ទស្សនិកជន​ដែល​ទស្សនា​ផ្ទាល់​ និង​កន្លែង​ផ្សេង​ទៀត​ ពិសេស​គណៈ​កម្មការ​ទាំង​ ៤។ ជាក់ស្ដែង​ក្នុង​ចំណោម​បេក្ខជន​ទាំង​អស់​នោះ​ Aaron Crow ជា​បេក្ខជន​ដែល​ជ្រើស​យក​ការ​សម្ដែង​សៀក​ មក​បង្ហាញ។

ចេញ​មក​ភា្លម បេក្ខជន​រូប​នេះ​មិន​និយាយ​ស្ដី​អ្វី​ទាំង​អស់​ ហើយ​ក៏​មិន​ខ្ចី​ឆ្លើយ​នឹង​សំណួរ​របស់​គណៈកម្មការ​ដែរ តែ​ដល់​ពេល​សម្ដែង​គ្រប់​គ្នា​សឹង​ស្លុត​ស្មារតី។

Aaron បាន​ចុះ​មក​ក្រោម​ដោយ​ទឹក​មុខ​ម៉ឹង​ម៉ាត់ និង​ជ្រើស​យក​គណៈកម្មការ​ Howie Mandel មក​សម្ដែង​ជាមួយ។ បន្ទាប់​មក​លោក​បាន​យក​ផ្លែ​ម្នាស់​ទៅ​ឲ្យ​ Howie ដាក់​លើក្បាល។ មិន​តែ​ប៉ុណ្ណោះ​បេក្ខជន​រូបនេះ​ក៏​សម្រក់​ទៀន​លើ​ភ្នែក​ និង​យក​កំណាត់​មក​បាំង​មុខ​បន្ថែម។

ដល់​វគ្គ​រន្ធត់​អ្នក​លេង​សៀក​មិន​ខ្ចី​និយាយ​រូបនេះ​បាន​យក​ដាវ​គ្រវីគ្រវាត់​ ជាហេតុ​ធ្វើ​ឲ្យ​គ្រប់គ្នា​ទាំងអស់​ល្នុង​ស្ទូឌីយ៉ោ​ផ្សាយ​ភ័យ​ព្រលឹង​ចុង​សក់​ រីឯ​គណៈកម្មការ​ទាំង​៣នាក់​ផ្សេង​ទៀត​ ស្រែក​សឹង​ភ្លាត់​សំឡេង​ ព្រោះ​បារម្ភ​ Howie ដែល​កំពុង​ឈរ​ភ័យ​ស្លន់​លើ​ឆាក​ទូល​ម្នាស់​ដែល​ Aaron ត្រូវ​កាត់។ មួយ​វិញ​ទៀត​ ប្រសិន​អ្នកសម្ដែង​ភ្លាត់ស្នៀត​តែ​បន្តិច ច្បាស់​ជាវីរវរ​ហើយ។

មិន​បង្អង់​យូរ​ បេក្ខជន​ក៏បាន​កាត់​ម្នាស់​នោះ​ដាច់​ ធ្វើ​ឲ្យ​គ្រប់​គ្នា​ហ៊ោ​គិល​ សរសើរ​នឹង​សមត្ថភាព​អស្ចារ្យ​របស់​លោក​ ដែល​កម្រ​មាន​អ្នក​អាច​ធ្វើ​បាន​នេះ៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ យី សុធារី