វិធី​ទាំង ៥ ជួយ​ឲ្យ​អ្នក​ជួប​តែ​សំណាង​ល្អ​ក្នុង​ជីវិត រឿង​ស៊យ​ចេញ​ឆ្ងាយ​ដោយ​ឯង​ៗ

  • 2018-06-06 07:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ពិត​ទៅ​សំណាង​ល្អ មិនមែន​ពឹងផ្អែក​លើ​ព្រេង​វាសនា​ទេ តែ​ជា​ទង្វើ​ធ្វើ​រាល់ថ្ងៃ​របស់​មនុស្ស​ម្នាក់​ៗ​ទៅ​វិញ​ទេ។ ខាងក្រោម​នេះ​ជា​វិធី​ជួយ​ឲ្យ​ជីវិត​អ្នក​ជួប​តែ​សំណាង​ល្អ៖

១.កុំ​ខ្លាច

ប្រសិនបើ​អ្នក​ចង់​សម្រេច​អ្វី​មួយ កុំ​ទៅ​បន់​ព្រះ​សំពះ​ទេវតា តែ​គួរ​ចាប់ផ្ដើម​ធ្វើ​ដោយ​ភាព​ទន់ភ្លន់ និង​ក្លាហាន។ នៅ​ពេល​ដែល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ​រង់ចាំ​ព្រេង​សំណាង នោះ​អ្នក​នៅតែ​មិន​ទទួល​បាន​លទ្ធផល។ ដូច្នេះ​ដល់​ពេល​ដែល​អ្នក​លើក​កាបូប​ឡើង ហើយ​ស្វះស្វែង​រក​ទើប​ជួប។

២.សន្សំ​ទុក

នៅ​ពេល​ដាច់​លុយ​មនុស្ស​មួយ​ចំនួន​និយាយ​ថា ព្រេងវាសនា​មិន​ប្រណី​ខ្លួន​សោះ។ នោះ​មិន​មែន​ជា​រឿង​ព្រេងវាសនា​អ្វី​នោះ​ទេ គឺជា​ការ​ខិតខំ​សន្សំសំចៃ​ដោយ​ខ្លួនឯង​ទៅវិញ​ទើប​ត្រូវ។ សំណាង​អាក្រក់​កើត​មាន​នៅ​ពេល​អ្នក​គ្មាន​លុយ ហើយ​សុខភាព​ក៏​កាន់តែ​ដុនដាប​ពេល​គិត​ដល់​រឿង​នោះ​គ្រប់​ពេល។ បើ​អ្នក​សន្សំសំចៃ​អ្នក​នឹង​មាន​សំណាង។

៣.សម្អាត

មិន​មាន​អ្វី​ដូចផ្ទះ​ដែល​រៀប​ចំ​ស្អាតបាតឡើយ វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ដោយ​ខ្លួន​ឯង។ នៅ​ពេល​ផ្ទះ​មាន​របៀប​រៀបរយ ជួយ​ឲ្យ​ការ​គិត​រក​ប្រាក់​ចំណូល​មាន​ភាព​រលូន​ទៅ​មុខ។ ការ​លាង​សម្អាត​និង​រៀបចំ​ផ្ទះ​ពិតជា​សំខាន់​សម្រាប់​មនុស្ស​ម្នាក់​ៗ ព្រោះ​ពេល​ផ្ទះ​ច្របូកច្របល់​ខួរក្បាល​ក៏​គិត​អ្វី​មិន​ចេញ​ដែរ។

៤.មាន​ភាព​វិជ្ជមាន

ការ​គិត​វិជ្ជមាន​ពិតជា​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​មែន។ ប្រសិនបើ​អ្នក​គិត​តែ​រឿង​អវិជ្ជមាន អ្នក​នឹង​មិន​សូវ​​មាន​បំណង​ធ្វើ​អ្វី​ទេ។

៥.សំអាង​លើ​ខ្លួន​ជា​អ្នក​ឈ្នះ

ប្រសិនបើ​អ្នក​និយាយ​ទៅ​កាន់​ខ្លួន​ឯង​រាល់ថ្ងៃ​ថា អ្នក​ជា​អ្នក​ឈ្នះ នោះ​អ្នក​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​ពិត​ប្រាកដ​មែន។ វា​អាច​ស្ដាប់​ទៅ​គួរ​ឲ្យ​អស់​សំណើច ប៉ុន្តែ​ការ​និយាយ​បែបនេះ​រាល់ថ្ងៃ​ធ្វើឲ្យ​អ្នក​កាន់តែ​ខំ​ប្រឹង​បង្កើន​បញ្ញា ហើយ​សំណាង​នឹង​រត់​មក​មក​អ្នក៕

ចុចអាន៖

ប្រែ​សម្រួល៖ ទ្រី រ៉ាវី