សិង្ហបុរី ជាប់លេខ១ ប្រទេសល្អបំផុត សម្រាប់ឲ្យកុមារធំឡើងនៅទីនោះ ឯថៃ និងកម្ពុជា...

  • 2018-06-06 07:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​មួយ ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ Save the Children បាន​ឲ្យ​ដឹង​ថា សិង្ហបុរី ជា​ប្រទេស​ដែល​ល្អ​បំផុត សម្រាប់​ឲ្យ​កុមារ​ធំ​ឡើង។

របាយការណ៍​នៅ​លើ​ប្រទេស​ចំនួន ១៧៥ ទូទាំង​ពិភពលោក គេ​សង្កេត​ឃើញ សិង្ហបុរី មាន​ចំណាត់​ថ្នាក់​ល្អ​បំផុត​ចំពោះ​កត្តា​ទាំង៨ រួមមាន​ដូច​ជា៖ អត្រា​មរណភាព​កុមារ​ក្រោម​អាយុ ៥ឆ្នាំ , ភាព​ក្រិន​នៃ​កុមារ , កុមារ​និង​យុវជន​មិន​បាន​ចូល​សាលា , ពលកម្ម​កុមារ , ការ​រៀបការ​ទាំង​វ័យ​ក្មេង , អត្រា​កំណើត​របស់​យុវវ័យ , ចំនួន​ប្រជាជន​ផ្លាស់ប្ដូរ​ទីលំនៅ​ដោយ​សារ​ជម្លោះ និង អត្រា​នៃ​ការ​សម្លាប់​របស់​កុមារ។

សិង្ហបុរី ទទួល​បាន​ពិន្ទុ​រហូត​ដល់​ទៅ ៩៨៧ នៃ​ពិន្ទុ​ពេញ ១ ០០០ នៅ​ក្នុង​របាយការណ៍ End of Childhood Index របស់​អង្គការ Save the Children។

គួរ​រំលឹក​ឲ្យ​ដឹង​ថា សិង្ហបុរី ទទួល​បាន​ពិន្ទុ​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​បំផុត ខណៈ​កាល​ពី​ឆ្នាំ​មុន ប្រទេស​មួយ​នេះ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ៣៣ ឯណោះ៕

ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ទាំង ១០ ដែល​មាន​ចំណាត់ថ្នាក់​ល្អ​បំផុត៖

  • សិង្ហបុរី និង ស្លូវើនៀ ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ១ ទទួល​បាន ៩៨៧ពិន្ទុ
  • ន័រវែស និង ស៊ុយអែត ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ទទួល​បាន ៩៨៥ ពិន្ទុ
  • ហ្វាំងឡង់ ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ៥ ទទួល​បាន ៩៨៤ ពិន្ទុ
  • អៀរឡង់ និង ហូឡង់ ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ៦ ទទួល​បាន ៩៨១ ពិន្ទុ
  • អ៊ីស្លង់ , អ៊ីតាលី និង កូរ៉េខាងត្បូង ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ៨ ទទួល​បាន ៩៨០ ពិន្ទុ

ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​អាស៊ាន​ទាំង ១០ ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​បំផុត៖

  • សិង្ហបុរី ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ១ ទទួល​បាន ៩៨៧ពិន្ទុ
  • មីយ៉ាន់ម៉ា ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ៦៧ ទទួល​បាន ៨៩៨ពិន្ទុ
  • ប្រ៊ុយណេ ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ៦៨ ទទួល​បាន ៨៩៧ពិន្ទុ
  • ថៃ ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ៨៥ ទទួល​បាន ៨៦៣ពិន្ទុ
  • វៀតណាម ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ៩៦ ទទួល​បាន ៨១៦ពិន្ទុ
  • ហ្វីលីពីន ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ១០៤ ទទួល​បាន ៧៩៩ពិន្ទុ
  • ឥណ្ឌូនេស៊ី ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ១០៥ ទទួល​បាន ៧៩៤ពិន្ទុ
  • មីយ៉ាន់ម៉ា ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ១០៧ ទទួល​បាន ៧៩១ពិន្ទុ
  • កម្ពុជា ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ១១៩ ទទួល​បាន ៧៥២ពិន្ទុ
  • ឡាវ ៖ ជាប់​ចំណាត់​ថ្នាក់​លេខ ១៣២ ទទួល​បាន ៦៩០ពិន្ទុ

អត្ថបទ៖ សេង ឡុង