Shawn Mendes ថា​សុខ​ចិត្ត​ទិញ​ខោ​ក្នុង​ Justin Bieber ស្លៀក​ហើយ​ក្នុង​តម្លៃ​ ៥០០​ដុល្លារ

  • 2018-06-06 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​វ័យ​ក្មេង​និយាយ​ថា សុខ​ចិត្ត​ទិញ​ខោ​ក្នុង​ Justin Bieber ​ស្លៀក​ហើយ​ក្នុង​តម្លៃ​៥០០​ដុល្លារ​។ វា​ជា​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​មួយ ដោយ​តារា​វ័យ​១៩​ឆ្នាំ​នេះ​សុខ​ចិត្ត​ចំណាយ​ថវិកា​ទិញ​ខោ​ក្នុង​ Justin ក្រោយ​ដឹង​ថា​តារា​នេះ​តែង​តែ​លក់​ខោ​ក្នុង​ខ្លួន​ឯង​តាម​អ៊ីនធឺណិត​រហូត​មក។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ Shawn បាន​ចូលរួម​កម្មវិធី​ Carpool Karaoke ជា​ពិធី​ករ James Corden ហើយ​តារា​រូប​នេះ​បាន​និយាយ​ថា "អ្នក​ដឹង​ឬ​អត់​ថា​ Justin Bieber ស្លៀក​ខោ​ក្នុង​មួយ​ សម្រាប់​តែ​មួយ​ថ្ងៃ​នោះ​ទេ។ ខ្ញុំ​គិត​ថា​ Justin ប្រាកដ​ជា​លក់​ខោ​ក្នុង​ទាំង​នោះ​នៅ​លើ​អ៊ីនធឺណិត។"

Shawn បាន​បន្ថែម​ទៀត​ថា "ខ្ញុំ​សុខ​ចិត្ត​ទិញ​មួយ​ឬ​ពីរ ក្នុង​តម្លៃ​៥០០​ដុល្លារ ហើយ​តម្លៃ​នេះ​គឺ​ថ្លៃ​គ្រាន់​បើ​ហើយ។"

ក្រោយ​មក​លោក James ក៏​សាក​សួរ​បែប​លក្ខណៈ​កំប្លែង​វិញ​ថា តើ​ Shawn សុខ​ចិត្ត​ចំណាយ​ប៉ុន្មាន​សម្រាប់​ខោ​ក្នុង​របើស​ពិធីករ​ James វិញ​ម្ដង? Shawn ក៏​បាន​ឆ្លើយ​តប​វិញ​យ៉ាង​ចុក​ឈាម​ថា លោក​សុខ​ចិត្ត​ចំណាយ​ប្រាក់​៥០០​ដុល្លារ​ឲ្យ​ខោ​ក្នុង​នោះ​នៅ​កាន់​តែ​ឆ្ងាយ​ពី​លោក​តាម​ដែល​អាច​ធ្វើ​បាន។

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម