ផលិតផល​ធ្វើ​ដោយដៃ មានតម្លៃខ្លាំង ព្រោះហេតុផល​មួយ

  • 2018-06-07 01:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ផលិតផល​ដែលធ្វើ​ដោយដៃ មាន​លក្ខណៈ​ពិសេស ព្រោះវា​ប្រើ​រយៈពេលយូរ​ប្រើគំនិត ហើយធ្វើដោយ​ចិត្ត​សុទ្ធសាធ"។ នេះជា​ការ​លើកឡើង​របស់ កញ្ញា កង សុខ​សំណាង អាយុ​៣៦​ឆ្នាំ អ្នក​គ្រប់​គ្រង​សហ​គ្រាស​សង្គម Khmer Creations ដែល​ផលិត​គ្រឿង​អលង្ការ​ស្ត្រី​ច្នៃ​ប្រឌិត​ថ្មី​។ សហ​គ្រាស​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៧ ដោយ​មាន​ស្ថាបនិក​ជា​ជន​ជាតិ​អូស្ត្រាលី​។

សូមចុចអាន៖ ផលិតផលគ្រឿងអលង្ការ ច្នៃដោយ​ក្រុម​ស្ត្រី កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍

ផលិតផល​នៃសហគ្រាសខាងលើ ភាគច្រើន​គឺជា​​គ្រឿង​អលង្ការ​ មាន​ដូចជា ខ្សែក ខ្សែកដៃ ក្រវិល ចិញ្ចៀន។ គ្រឿង​អលង្ការ​ទាំង​នេះ​ ផលិត​ដោយ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​។

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម