បាន​ថ្ងៃ​សម្រាក​ពីទាហានដំបូង Taeyang នាំប្រពន្ធចូលហាងញ៉ាំអីយ៉ាង​មានក្ដីសុខ

  • 2018-06-07 01:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទទួល​ការ​បណ្ដុះបណ្ដាល​ក្នុង​ជួរ​ទាហាន​អស់​មួយ​រយៈ​មក​ ពេល​នេះ​ Taeyang តារា​ចម្រៀងក្រុម BIGBANG​ ទទួល​បានឱកាស​ឈប់សម្រាក​ជា​លើក​ដំបូង​ហើយ។

ក្រោយ​ទទួល​បាន​ថ្ងៃ​សម្រាក​លម្ហែ​ពី​កាតព្វកិច្ច​ជា​ទាហាន​កាល​ពី​ថ្ងៃទី​០៥ ខែ​មិថុនា Taeyang បាន​បង្ហោះ​រូបភាព​ដ៏​កម្រ​មួយ​លើ​គណនី​ Instagram កាល​ពី​លោក​នៅ​កុមារ។

ក្រៅ​ពី​នេះ​ អ្វី​ដែល​សំខាន់​តារា​ប្រុស​សម្រែក​បាន​ប្រចាំ​ក្រុម BIGBANG រូបនេះ​ក៏​បាន​នាំ​ Min Hyo Rinភរិយា​ជាទីស្រឡាញ់​ទៅ​ហាង​កាហ្វេ​មួយ​កន្លែង​មាន​ឈ្មោះ​ថា "A Twosome Place” លម្ហែ​អារម្មណ៍​ជាមួយ​គ្នា។ រូបភាព​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ថត​បាន​និង​ចែក​ចាយ​ពេញ​អ៊ីនធឺណិត។

រូបរាង​របស់​ Taeyang នៅ​ពេល​នេះ​ អាច​បញ្ជាក់​បាន​ថា​ លោក​មាន​សុខភាព​មាំមួន​ល្អ​ធម្មតា​ ហើយ​ទំនាក់ទំនង​ជាមួយ​ភរិយា​ក៏​រលូន​ដូច​មុន​ដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី