Mourinho ទាយ​​ប្រទេស​​​​​ខ្លាំង​នឹង​​បាន​ឡើង​​វគ្គ​១៦​ក្រុម​ WC ក្នុង​នោះមាន​ក្រុម​អាស៊ី​១​ដែរ

  • 2018-06-07 03:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​បង្ហាញ​ការ​ទស្សន៍ទាយ ចំពោះ​ប្រទេស​នឹង​បាន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ក្នុង​ព្រឹត្តិការណ៍ World Cup 2018 នៅ​រុស្សី។

កន្លង​ទៅ​ Mourinho បាន​ចុះ​កុងត្រា​ជាមួយ​ទូរទស្សន៍​រុស្ស៊ី RT ​ដើម្បី​ធ្វើ​អ្នក​វិភាគ​សម្រាប់​ព្រឹត្តិការណ៍​នេះ​ ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់​ ៤សែន​ផោន​ក្នុង​ថ្ងៃ​ ឬ​ ១,៧១​លាន​ផោន​លើ​កុងត្រា​៤​ថ្ងៃ​របស់​លោក។ អ្នក​ចាត់ការ​របស់ Manchester United  គិត​ថា តោ​កំណាច​អង់គ្លេស​នឹង​ឈរ​លេខ​១​ពូល​ G ខណៈ​ប៉ូឡូញ​នឹង​​នៅ​លេខ​២​ពូល H ក្រោម​ជម្រើស​ជាតិ​សេណេហ្គាល់​។ អ្វី​ជា​រឿង​ចាប់​អារម្មណ៍​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​មិន​បាន​រើស​​ប្រទេស​មក​ពី​អាស៊ី​សូម្បី​មួយ​ក្រោម​ឲ្យ​ជាប់​នោះ​ទេ។

ខាង​ក្រោម​ជា​ក្រុម​ដែល Mourinho គិត​ថា​ឡើង​វគ្គ​១៦​ក្រុម ហើយ​នឹង​ជួប​គ្នា៖

  • អ៊ុយរុយហ្គាយ vs ព័រទុយហ្គាល់​

  • អេស្ប៉ាញ vs រុស្សី

  • បារាំង vs នីហ្សេរីយ៉ា​

  • អាហ្សង់ទីន vs អូស្ត្រាលី

  • ប្រេស៊ីល vs ម៉ិកស៊ីកូ​

  • អាល្លឺម៉ង់ vs ស្វីស

  • អង់គ្លេស vs ប៉ូឡូញ

  • សេណេហ្គាល់​ vs បែលហ្សិក

ទស្សនា​វីដេអូ​ទស្សន៍ទាយ

​ ​​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម