T.O.P ជា​តារា​មួយ​រូប​ដែល​ជំរុញ​ឲ្យ​តួអង្គ Joker លេង​ស្ទីល​សក់ និង​តែង​មុខ​បែប​នេះ

  • 2018-06-07 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​រឿង "Suicide Squad” ជា​ភាពយន្ត​មួយ​ដែល​ទទួល​បាន​ពាន​រង្វាន់​ការ​តុបតែង​ស្ទីល​ឡូយ​ជាង​គេ​របស់​ Oscar ។

បើ​តាម​វិប​សាយ AllKpop បាន​ឲ្យ​ដឹង​ថា នៅ​ពី​ក្រោយ​ការ​តុបតែង​មុខ រួម​នឹង​ការ​លេង​ស្ទីល​ម៉ូដ​សក់​ដែល​ធ្វើ​ឲ្យ​តួអង្គ​ក្នុង​រឿង​មាន​ការ​ទាក់ទាញ​ខ្លាំង​នោះ ក៏​មាន​តារា​ចម្រៀង​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កូរ៉េ T.O.P ម្នាក់​ផង​ដែរ។

ស្ទីល​ផាត់​មុខ និង​លេង​ពណ៌​សក់​របស់​តារា​ចម្រៀង​រូប​នេះ បាន​ជំរុញ​ឲ្យ​អ្នក​តុបតែង​មុខ អាច​រក​ឃើញ​ពី​របៀប​តុបតែង​មុខ​ឲ្យ​ស័ក្ដិសម​នឹង​តួអង្គ Joker។

ជាក់​ស្ដែង ក្នុង​រូបភាព​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​ដោយ​អ្នក​តុបតែង​មុខ​ក្នុង​រឿង "Suicide Squad” បាន​បង្ហាញ​ពី​រូប​តួអង្គ​មួយ​ចំនួន​ក្នុង​រឿង​មួយ​នេះ ហើយ​រូបភាព​របស់​ T.O.P ក៏​មាន​ក្នុង​ចំណោម​នោះ​ដែរ។

​គួរ​បញ្ជាក់​ដែរ​ថា ស្ទីល​តុបតែង​ខ្លួន​របស់​ T.O.P ដែល​ដូច​ទៅ​នឹង​តួអង្គ Joker ​គឹ​អំឡុង​ពេល​កំពុង​ផ្សព្វផ្សាយ​​​បទ​ចម្រៀង "Bae Bae” របស់​ក្រុម BIGBANG ហើយ​ក្រុម​អ្នក​តុបតែង​មុខ​សម្រាប់​រឿង "Suicide Squad" បាន​គិត​ថា​ការ​តុបតែង​របស់​តារា​ចម្រៀង​រូប​នេះ​គឺ​ពិត​ជា​ស័ក្ដិសម​ជាមួយ​តួអង្គ Joker នេះ​ណាស់៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ អន សុភក្ត្រា