មកស្គាល់ព្រលានយន្តហោះទាំង១៥ មានទំហំធំបំផុតលើពិភពលោក ប្រចាំឆ្នាំ២០១៨

  • 2018-06-07 03:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម CIA World Fact Book គិត​ត្រឹម​ឆ្នាំ២០១០ នៅ​ទូទាំង​ពិភពលោក មាន​ព្រលានយន្តហោះ​សរុប​ចំនួន ៤៣ ៩៨៣កន្លែង។ នៅ ក្នុង​ថ្ងៃ​នេះ យើង​នឹង​ណែនាំ​ប្រិយមិត្ត​ទាំង​អស់​គ្នា ឲ្យ​បាន​ស្គាល់​ព្រលានយន្តហោះ​ទាំង ១៥ ដែល​មាន​ទំហំ​ធំ​បំផុត​លើ​ពិភពលោក ប្រចាំ​ឆ្នាំ២០១៨។

#១៥ Amsterdam Airport Schiphol ​របស់​ប្រទេស​ហូឡង់ មាន​ទំហំ​ផ្ទៃ​ដី​សរុប ២ ៧៨៧ ហិតា

#១៤ Dubai International Airport របស់​ប្រទេស​អារ៉ាប់រួម មាន​ទំហំ​ផ្ទៃ​ដី​សរុប ២ ៩០០ ហិតា

#១៣ Leonardo da Vinci International Airport របស់​ប្រទេស​អ៊ីតាលី មាន​ទំហំ​ផ្ទៃ​ដី​សរុប ២ ៩០០ ហិតា

#១២ Adolfo Suarez Madrid-Barajas Airport របស់​ប្រទេស​អេស្ប៉ាញ មាន​ទំហំ​ផ្ទៃ​ដី​សរុប ៣ ០៥០ ហិតា

#១១ Chicago O’Hare International Airport របស់​សហរដ្ឋអាមេរិក មាន​ទំហំ​ផ្ទៃ​ដី​សរុប ៣ ០៨៧ ហិតា

#១០ Salt Lake City International Airport របស់​សហរដ្ឋអាមេរិក មាន​ទំហំ​ផ្ទៃ​ដី​សរុប ៣ ១១៦ ហិតា

#៩ Paris Charles de Gaulle Airport របស់​ប្រទេស​បារាំង មាន​ទំហំ​ផ្ទៃ​ដី​សរុប ២ ២០០ ហិតា

#៨ Suvarnabhumi Airport របស់​ប្រទេស​ថៃ មាន​ទំហំ​ផ្ទៃ​ដី​សរុប ៣ ២៤០ ហិតា

#៧ Cairo International Airport របស់​ប្រទេស​អេហ្ស៊ីប មាន​ទំហំ​ផ្ទៃ​ដី​សរុប ៣ ៧០០ ហិតា

#៦ Shanghai Pudong International Airport របស់​ប្រទេស​ចិន មាន​ទំហំ​ផ្ទៃ​ដី​សរុប ៤ ០០០ ហិតា

#៥ Kansas City International Airport របស់​សហរដ្ឋអាមេរិក មាន​ទំហំ​ផ្ទៃ​ដី​សរុប ៤ ៣២០ ហិតា

#៤ Washington Dulles International Airport របស់​សហរដ្ឋអាមេរិក មាន​ទំហំ​ផ្ទៃ​ដី​សរុប ៥ ២០០ ហិតា

#៣ Dallas/Fort Worth International Airport របស់​សហរដ្ឋអាមេរិក មាន​ទំហំ​ផ្ទៃ​ដី​សរុប ៦ ៩៦៣ ហិតា

#២ Denver International Airport របស់​សហរដ្ឋអាមេរិក មាន​ទំហំ​ផ្ទៃ​ដី​សរុប ១៣ ៥៧០ ហិតា

#១ King Fahd International Airport របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត មាន​ទំហំ​ផ្ទៃ​ដី​សរុប ៧៧ ៦០០ ហិតា

ចុច​អាន៖

អត្ថបទ៖ សេង ឡុង