RUSH ០១៩ រថយន្ត​​ម៉ូដែលកូនកាត់ មើលមួយ​​ភ្លែត​ស្រដៀង Avanza

  • 2018-06-07 03:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rush ជា​រថយន្ត​ថ្មី​សន្លាង​ ដែល Toyota ទើប​តែ​​បញ្ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។ រថយន្ត​កូនកាត់​ផលិត​នៅ​រោងចក្រ​Toyota ឥណ្ឌូណេស៊ី​នេះ​ មើល​មួយ​ភ្លែត​ស្រដៀង Avanza តែ​វា​ជា​រថយន្ត​ប្រភេទ Mini SUV ជំនាន់​ថ្មី​ដែល​ក្រុមហ៊ុន Toyota បាន​អភិវឌ្ឍ​ទាំង​រូបរាង​និង​បច្ចេកទេស​យ៉ាង​ល្អ​ឥត​ខ្ចោះ។

ផ្នែក​ខាង​មុខ​ Rush បាន​រចនា​ជាមួយ​ចង្កៀង​ប្រភេទ LED មាន​ប្រព័ន្ធ​ភ្លើង​បិទ​បើក​ដោយ​ស្វ័យប្រវត្តិ រួមជាមួយ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេលថ្ងៃ​ Daytime Running Light។ Rush ប្រើប្រាស់​យ៉ាន់​ស្ព័រ​ទំហំ ១៧ អ៊ីញ មាន​កញ្ចក់​មើល​ក្រោយ​អាច​បញ្ជា​ដោយ​ថាមពល​អេឡិចត្រូនិក។

ចង្កៀង​ក្រោយ​ក៏​ត្រូវ​បាន​បំពាក់​អំពូល​ប្រភេទ​ LED ជាមួយ​កាង​ខ្យល់​ខាង​ក្រោយ​បែប​ស្ព័រ​ ជួយ​ទប់​លំនឹង​ក្នុង​ពេល​បើកបរ។ ដំបូល​ខាង​លើ​មាន​ភ្ជាប់​អង់តែន​វិទ្យុ​ជា​ព្រុយ​ត្រី ដើម្បី​ចាប់​យក​រលក​សញ្ញា​កាន់​តែ​ច្បាស់។

និយាយ​ពី​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត រចនា​ជាមួយ​កៅ​អី ៣ ជួរ ដោយ​កៅអី​ជួរ​ទី​ពីរ និង​ទី​បី​អាច​បត់​ជា​រៀង​អក្សរ L។

បច្ចេកវិទ្យា​ខាង​ក្នុង​រថយន្ត៖

  • ប៊ូតុង Start/Stop ងាយ​ស្រួល​បញ្ឆេះ និង​ពន្លត់​ម៉ាស៊ីន។
  • ប្រព័ន្ធ​កម្សាន្ត DVC Touch Screen អាច​ភ្ជាប់ Bluetooth
  • មាន​ឧបករណ៍​បំពង​សម្លេង​ចំនួន ៨ កន្លែង​សាក​ថ្ម​ទូរសព្ទ ៣ កន្លែង និង​កន្លែង​ដាក់​ដប​ទឹក​ចំនួន ១៣ កន្លែង​ផ្សេង​ទៀត
  • ម៉ាស៊ីន​ត្រជាក់ បំពាក់​ទាំង​នៅ​ខាង​មុខ ខាងក្រោយ និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ដោយ​ស្វ័យ​ប្រវត្តិ

ប្រព័ន្ធ​សុវត្ថិភាព៖

  • កាមេរ៉ា​ក្រោយ​មាន Sensor ផ្តល់​សុវត្ថិភាព​ក្នុង​ពេល​ចូល​ចំណត
  • ប្រព័ន្ធ​បើក​បរ​ពេល​ឡើង​ចំណោត HAC
  • ពោង​សុវត្ថិភាព​ចំនួន ៨
  • ប្រព័ន្ធ​គ្រប់គ្រង​លំនឹង (VSC) ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ​សកម្ម (TRC) ប្រព័ន្ធ​បែងចែក​សម្ពាធ​ហ្រ្វាំង (EBD) ប្រព័ន្ធ​ហ្រ្វាំង​សុវត្ថិភាព (ABS)

RUSH ដែលមានម៉ាស៊ីន 1.5L ដាក់​លក់​តម្លៃ​ប្រហែល ៣៥ ៥០០ ដុល្លារ៕

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម