ចង់​ក្លាយ​ជា​អ្នករកស៊ី កុំខ្លាចខ្មាសអៀន ពេល​លក់​មិន​ដាច់

  • 2018-06-07 06:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ធ្វើជាអ្នករកស៊ី កុំខ្មាសអៀន ពេលលក់មិនដាច់"។ នេះជា​ការ​លើកឡើង​របស់ អ្នក​ស្រី វណ្ណ ម៉េត អាយុ ៤៩ ឆ្នាំ ជា​អាជីវករ ទិញ​លក់​ហូល ផាមួង នៅ​ភូមិ ត្រពាំង​ស្រង់ ឃុំ​ស្លា ស្រុក​សំរោង ខេត្ត​តាកែវ។

ក្រោយពីបាន​ចាប់ផ្ដើម​អាជីវកម្ម​ជា​អ្នក​ទិញ-លក់​ ហូល ផាមួង អស់រយៈ​ពេល​ ៧ឆ្នាំ​កន្លង​មក​នេះ អ្នកស្រី ម៉េត បាន​ឲ្យ​ដឹង​ថា អ្នករកស៊ី​មិន​ត្រូវ​ខ្មាសអៀន​ច្រើន​នោះទេ អ្នក​លក់​ដូរ ត្រូវ​ប៉ិនវោហារសព្ទ រួសរាយ​រាក់ទាក់ ដូច្នេះ​ ទើប​គេ​ចូលចិត្ត​យើង និង​ចង់​ទិញផលិតផល​របស់​​យើង។

ចាប់​ផ្ដើម​អាជីព​ដំបូង​នៅ​អំឡុង​ឆ្នាំ ២០១១ ដោយ​បាន​ផ្លាស់ប្ដូរ​ពី​អ្នក​ទទួល​បញ្ជើ​ទិញ​​ហូល ផាមួង អ្នក​ម៉េត បាន​ក្លាយ​ទៅ​ជា​ឈ្មួញ​កណ្ដាល និង​បាន​ចែកចាយ​ហូល ផាមួង ស្ទើរគ្រប់ ខេត្តក្រុង។

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក