រឿងបួនយ៉ាង ព្រះភិក្ខុប្រព្រឹត្តហើយ​ត្រូវបរាជិក និង​មិនអាចបួស​វិញមួយជីវិត​

  • 2018-06-07 07:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុង​គន្លង​ព្រះពុទ្ធសាសនា​អំពើ​បួន​​យ៉ាង​ដែល​ភិក្ខុ​ប្រ​ព្រឹត្តហើយ​​មិន​អាច​រក្សា​ខ្លួន​ជា​សង្ឃបាន​ហើយថែមទាំង​​​​ត្រូវ​ទទួល​បរាជិក​ភ្លាមៗ​​ព្រម​ទាំង​​មិន​អាច​បួស​ជាថ្មី​បាន​ទៀតផង​​។​

(ពុទ្ធបរិស័ទកំពុង​ដាក់បាត្រ​ព្រះសង្ឃ)

​សៀវភៅ​ស្តី​ពី​វិន័យក្នុង​ព្រះ​ពុទ្ធសាសនា(Book of the Discipline ) ភាគទី​បួន​ ​ហើយ​ត្រូវបាន​ដក​ស្រង់​មក​ចុះ​ផ្សា​យនៅលើ​វែបសាយ​ខាងព្រះពុទ្ធសាសនា​មួយ មាន​សរសេរថា​ព្រះពុទ្ធ​បាន​កំណត់​នូវ​បរាជិក​បួន​សម្រាប់​ភិក្ខុ។ ក្នុង​ចំណោម​បរាជិកទាំង​បួន​នេះ​ បើ​មាន​ភិក្ខុ​ប្រ​ព្រឹត្ត​មួយ​ក្នុង​ចំណោម​នោះ​ ព្រះ​ភិក្ខុ​នឹង​ត្រូវ​បរាជិក ដែល​ត្រូវ​ផ្សឹក​ ឬបណ្តេញ​ចេញ​ពី​វត្ត។

​​​​បរាជិក​ទាំង​បួន​នោះរួមមាន៖

១. ការ​សម្លាប់សត្វ គឺសំដៅ​ដល់​ការ​ធ្វើ​ឲ្យ​សត្វមានជិវិត​ធ្លាក់​ក្នុង​គ្រោះ​ថ្នាក់​ដល់​បាត់​បង់អាយុជីវិត។

២. អំពើលួច ពោល​គឺ​ការយក​របស់អ្នកដទៃ​​ដែល​ម្ចាស់​មិន​បានអនុញ្ញាតឲ្យ​ដោយ​កាយ ឬវាចា។

៣. ការ​សេព​មេថុនធម្ម ពោលគឺ​ការ​សេពកាម។

៤. អំនួត​ថា​ខ្លួន​បុគ្គលអស្ចារ្យ ដែល​សំដៅ​ដល់​ថា​ខ្លួន​ជា​ភិក្ខុ​ដែល​អាចដឹង​ពីរឿង​អតីតកាល​ អាច​ដឹងពី​ចិត្ត​របស់​មនុស្ស ឬការអួត​ខ្លួនថាជាមនុស្ស​មាន​គុណវិសេសជាដើម។​

បរាជិក​ទាំង​បួន​នេះ ត្រូវព្រះពុទ្ធ​កំណត់​ថា​ជា​ប្រ​ការ​ត្រូវវៀរចាកនិង​បុគ្គលជាភិក្ខុ​ណា​ដែល​ប្រ​ព្រឹត្តប្រ​ការណាមួយ​ក្នុង​ចំណោម​នេះ​ត្រូវបរាជិក​ភ្លាម និងមិនអាច​បួសវិញជា​រៀង​រហូត​៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម