កូនស្រីទោលអ្នកនិពន្ធ ម៉ៅ សំណាង បន្តវេនពីម្តាយដោយឥតព្រៀងទុក

  • 2018-06-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ័យ ២២ ឆ្នាំហើយ នារីវ័យក្មេងដ៏ស្រស់ស្អាត ម៉ៅ ចាន់រស្មី បានតាំងចិត្តបន្តការងារផ្នែកតែងនិពន្ធ និងសរសេរ​ប៉ារូល​កុនបន្តពីម្តាយ ដោយឥតព្រៀងទុក។

កាលដើមឡើយ កញ្ញា រស្មី ដំណក់ឈាមតែមួយគត់របស់ លោកស្រីរៀមច្បង អ្នកនិពន្ធប្រលោមលោកខ្មែរ ម៉ៅ សំណាង នាមហៅ សុភាទន្សាយ មិនគិតថាចាប់យកជំនាញនិពន្ធនេះទេ តែក៏មានដុងខ្លះៗដែរខាងផ្នែកនិពន្ធ ដោយសារមើលឃើញ​គំរូររបស់ម្តាយស្រាប់។ វ័យកុមា យុវតីរូបនេះ ចូលចិត្តអានសៀវភៅគ្រប់ប្រភេទ មិនត្រឹមតែជាសៀវភៅ​របស់ម្តាយ​ខ្លួន​នោះទេ ហើយក៏ជួយធ្វើជាជំនួយការរបស់ម្តាយលើការវាយអត្ថបទចូលក្នុងកំព្យូទ័រ ហើយក្រោយៗមកទៀត កញ្ញា ក៏បន្តការងារនេះពីម្តាយដោយមិនដឹងខ្លួនប្រហែលជា ៥ឆ្នាំមកហើយ។

បច្ចុប្បន្ន អ្នកនិពន្ធ ក្មេងវ័យ ម៉ៅ ចាន់រស្មី ក៏បានបញ្ចប់បរិញ្ញាប័ត្រ ខាងផ្នែក ពាណិជ្ជកម្មអន្តរជាតិ ពីសាលកវិទ្យាល័យកម្ពុជា រួចហើយ​។ ទោះជាស្តាប់ទៅមិនទំនងក្នុងការសរសេរប៉ារូលកុន និងមុខវិជ្ជានេះមែន តែកញ្ញា រស្មីបន្តថា ដោយសារ​ខ្លួន​មិនដឹងថារៀនអ្វី ណាមួយចិត្តក៏មិនដែរត្រៀមខ្លួនទៅបន្តការងារម្តាយដែរ ទើបបន្តការសិក្សារក្នុងសាកលវិទ្យាល័យតាមគេតាមឯងដោយមិនមានគោលដៅច្បាស់លាស់។ ក៏ប៉ុន្តែ រស្មី ប្រាប់ថា ម្តាយរបស់ខ្លួនមិនដែល ជម្រុញ ឬលើកតម្កើងរូប​នាង ត្រូវតែជា អ្នកនិពន្អធនោះទេ មានតែលើកទឹកចិត្ត រស្មី ឱ្យពេញចិត្តលើកអ្វីដែលខ្លួនស្រលាញ់ និងធ្វើអ្វីដែលខ្លួនធ្វើបាន។

កញ្ញា ចាន់រស្មី បន្តថា ក្រោយពេលដែលនាងបន្តការងារបន្តពីម្តាយខាងផ្នែកនិពន្ធនេះរួចមក លោកស្រី ម៉ៅ សំណាង មានការ​ពេញចិត្តរីករាយលើសស្មាន ព្រោះគាត់មិនបានបង្ហាញបង្រៀន ឬណែនាំកូនស្រីម្នាក់នេះទេ តែបែរជាកូនស្រីមានដុង បង្កើតស្នាដៃដោយខ្លួនឯង។ យុវតីរូបនេះ ក៏លើកឡើងដែរថា ហេតុតែចង់ក្លាយជាអ្នកនិពន្ធ ហើយនឹងប៉ារូល ឬសេនារីយ៉ូកុន ដោយសាររូបមានគំនិចចង់ឃើញភាពយន្តខ្មែរកាន់តែច្រើនទទួលបានជោគជ័យ និងមានការទទួលស្គាល់ដូចកាលពីជំនាន់ដើម។

ថ្មីៗនេះដែរ យុវតីរូបនេះ ក៏ទើបតែទទួលបានការងារសរសេរសេនារីយ៉ូកុន ពីអ្នកស្រីម៉ីសន សុធារី ក្នុងរឿង «១ម៉ឺនស្នេហ៍ផ្ញើទៅកោះកុង» ដែលនឹងប្រើពេលមិនតិចជាង ១ខែនេះដើម្បីបង្ហើយការងារ។ រីឯកន្លែងធ្វើការរបស់ អ្នកនិពន្ធរូបនេះវិញ​គឺភាគច្រើននៅតាមហាងកាហ្វេនានា ក្នុងទីក្រុងភ្នំពេញ ដើម្បីទទួលបានបរិយាកាសប្លែកៗ សរសេរសេនារីយ៉ូបាន​ល្អ ធ្វើឱ្យសាច់រឿងកាន់តែប្រសើរ៕

អត្ថបទ៖ Sunny