បែក​ធ្លាយ​​! មុខ​ជំនួញ​របស់​តារា​សង្ហា​ K-Pop ទាំង​៨​ដួង​

  • 2018-06-07 14:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

តារា​ចម្រៀង​ K-Pop មួយ​ចំនួន​ចេះ​បែក​គំនិត​រក​មុខ​របរ​ផ្សេង​ៗ​ ដោយ​មិន​ពឹង​លើ​តែ​ខាង​សិល្បៈ​មួយ​មុខ​ឡើយ​។

ជាក់ស្ដែង​ តារា​ K-Pop បុរស​ៗ​ទាំង​៨​ដួង​ខាង​ក្រោម​នេះ​ មាន​មុខ​ជំនួញ​រៀង​ខ្លួន​។

១. តារា​ចម្រៀង​ Seungri ក្នុង​ក្រុម​ BIGBANG

តារា​រូប​នេះ​ បើក​ហាង​មី​រ៉ាមែន​ (ramen) មាន​ស្លាក​យីហោ​ថា Aori Ramen ដែល​ពេល​នេះ​មាន​ច្រើន​សាខា​ណាស់​ក្នុង​ប្រទេស​កូរ៉េ​។

២. តារា​ចម្រៀង​ G-Dragon ក្នុង​ក្រុម​ BIGBANG

តារា​រូប​នេះ​ បើក​ហាង​កាហ្វេ​នៅ​លើ​កោះ​ជេជូ​ មាន​ស្លាក​យីហោ​ថា Aewol Monstant ក្នុង​ប្រទេស​កូរ៉េ​។

៣. តារា​ចម្រៀង​ Kai ក្នុង​ក្រុម​ EXO

តារា​រូប​នេះ​ បើក​ហាង​កាហ្វេ​ មាន​ស្លាក​យីហោ​ថា KAMONG ដែល​មាន​ទី​តាំង​នៅ​ Seocho-dong ​​ក្នុង​ប្រទេស​កូរ៉េ​។

៤. តារា​ចម្រៀង​ Chanyeol ក្នុង​ក្រុម​ EXO

តារា​រូប​នេះ​ ​ទិញ​យីហោ​ហាង​អាហារ​ពី​បរទេស​ដែល​មាន​ឈ្មោះ​ថា Viva Polo ដែល​មាន​សំបូរ​អាហារ​ឆ្ងាញ់​ៗ​ជា​ច្រើន​នៅ​ Myeongil-dong ក្នុង​ប្រទេស​កូរ៉េ​។

៥. តារា​ចម្រៀង​ Siwon ក្នុង​ក្រុម​ Super Junior

តារា​រូប​នេះ​ បើក​ហាង​កាហ្វេ​ ហើយ​មាន​ផ្លាក​យីហោ​ថា Twosome Coffee ដែល​មាន​ទី​តាំង​នៅ​ Myeong-dong ក្នុង​ប្រទេស​កូរ៉េ​។

៦. តារា​ចម្រៀង​ Donghae ក្នុង​ក្រុម​ Super Junior

តារា​រូប​នេះ​ បើក​ហាង​តាកូស​(Tacos)​​ ហើយ​មាន​ស្លាក​យីហោ​ថា Grill5taco ដែល​មាន​ទី​តាំង​នៅ​ Cheongdam-dong ​ក្នុង​ប្រទេស​កូរ៉េ​។

៧. តារា​ចម្រៀង​ Sungyeol ក្នុង​ក្រុម​ INFINITE

តារា​រូប​នេះ​ បើក​ហាង​មាន់​អាំង​ ហើយ​មាន​ស្លាក​យីហោ​ថា BBQ Chicken ដែល​មាន​ទី​តាំង​នៅ​ ក្បែរ​ស្ថានីយ​ Hapjeong ​ក្នុង​ប្រទេស​កូរ៉េ​។

៨. តារា​ចម្រៀង​ Dongwoo ក្នុង​ក្រុម​ INFINITE

តារា​រូប​នេះ​ បើក​ហាង​អាហារ​​ ហើយ​មាន​ស្លាក​យីហោ​ថា Inchang Octopus ដែល​មាន​ទី​តាំង​នៅ​ Inchang-dong ​ក្នុង​ប្រទេស​កូរ៉េ​៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ ម៉េង សុខហួយ