តួឯកប្រុសសម្រាប់ភាពយន្ត​ខ្នាតធំ "Mulan" របស់ Disney បង្ហាញ​មុខហើយ

  • 2018-06-08 03:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​ផលិត​ខ្សែភាពយន្ត​ខ្នាត​ធំ​ដក់ស្រង់​ពី​គំនូរ​ជីវចល​មាន​ចំណងជើង​ថា​ "Mulan” កំពុង​មមាញឹក​គ្រប់​គ្នា​ចំពោះ​ការងារ​នេះ​ ហើយ​ថ្មីៗ​ក៏​មាន​ព័ត៌មាន​ថា​ រឿង​រក​បាន​តួឯកប្រុស​ហើយ។

Liu Yifei

ខ្សែភាពយន្ត​ផលិត​ថ្មី​នេះ​បាន​ប្រកាស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧​ថា​ តួ​ឯក​ស្រី​ត្រូវ​សម្ដែង​ជា​វីរនារី​បាន​ទៅ​លើ​ តារា​ចិន Liu Yu Fei ដែល​នឹង​តែង​ខ្លួន​ជា​មនុស្ស​ប្រុស​ជំនួស​ឪពុក​របស់​នាង​ក្នុង​ការ​ធ្វើ​សង្រ្គាម។ រហូត​ដល់​ខែ​មេសា ឆ្នាំ ២០១៨ Donnie Yen (កុំកុំ) ក៏​បាន​ក្លាយ​ជា​តួ​សំខាន់​ម្នាក់​ទៀត​ ដែលក្រុមការងារជ្រើសរើស​ឲ្យ​សម្ដែង​ជា​អ្នក​ណែនាំ​តម្រង់ផ្លូវ​តួ​ស្រី​ Mulan។

Donnie Yen

សប្ដាហ៍​ថ្មី​នេះ​ Disney ក៏​បាន​ចេញ​មុខជា​ថ្មី​ ដោយ​ប្រកាស​ថា​តួ​ប្រុស​ម្នាក់​ទៀត​ដែល​សម្ដែង​ជា​ម្ចាស់​ស្នេហ៍​របស់ Mulan គឺ​តារាសម្ដែងដើម​កំណើត​ចិន បច្ចុប្បន្ន​រស់​នៅ​ប្រទេស​ណូវែលសេឡង់​ Yoson An។ ក្នុង​រឿង​នេះ​ Yoson នឹង​សម្ដែង​ជាតួ​ប្រុស Chen Honghui ទាហាន​ឈាម​​​ក្ដៅ​ដែល​មាន​ទឹកចិត្ត​មោះមុតមិនខ្លាច​អ្វី​ទាំងអស់ ហើយ​ក៏​ស្ថិត​ក្នុង​ក្រុម​ជាមួយ​ កុំកុំ និង​ Yifei ដែរ។

Yoson An

តារាប្រុស​ម្នាក់​នេះ​ គឺ​ជា​តារា​ថ្មី​ដែល​មាន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​ការ​សម្ដែង​រឿង​ប្រភេទ​វាយ​ប្រហារ​ដូចជា "Crouching Tiger”, “Hidden Dragon: Sword of Destiny”, “Megalodon” និង “Mortal Engines”។

ប្រុស​សង្ហា​រាង​អង់អាច​នេះ​ ក៏​មាន​ខ្សែក្រវ៉ាត់​ខ្មៅ​ពី​ការ​ប្រកួត​ការ៉ាតេ​កាល​ពី​ពេល​កន្លង​មក និង​ជា​កីឡាករ​បោកចំបាប់​ម្នាក់​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​ផងដែរ៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម