ម្ដង​នេះ​ តូតា ថត​ Pre Wedding ត្រៀម​ចូល​រោងការ​?

  • 2018-06-08 03:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​បង្ហាញ​ម៉ូដ​ ម៉ាក សែន​សូនីតា ហៅ​ តូតា ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង ស្រឡាំងកាំង​យ៉ាង​ខ្លាំង​ក្រោយ​​​ពី​បង្ហោះ​រូប​ថត​ស្លៀក​រ៉ូប​ដូច​កូន​ក្រមុំ​​នៅ​លើ Instargram ​កាល​ពី​​ម្សិលមិញ​នេះ។

ភាព​ស្រឡាំងកាំង​នេះ​ ដោយ​សារ​តែ​អ្នក​គាំទ្រ​មួយ​ចំនួន​គិត​ថា តូតា​ ថត Pre Wedding ក្រោយ​ពី​មើល​​ចិត្ត​ថ្លើម​គ្នា​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ជាមួយ​លោក ប៉ុល វិបូ ហៅ​នីត ថៅ​កែ​ផលិតកម្ម​"អង្គរ​ Picture"។

ទាក់​ទង​ការ​ថត​ Pre Wedding នេះ​ដែរ​ត្រូវ​បាន​ មុំ សុធារ៉ា ជា​ដៃ​គូ​​ថត​បញ្ជាក់​ថា តាម​ពិត​ទៅ​រូប​ថត តូតា ក្នុង​សម្លៀក​បំពាក់​កូន​ក្រមុំ​គឺ​ថត ឲ្យ​សម្អាង​ការ​មួយ​ប៉ុណ្ណោះ នាង​ មិន​បាន​ថត​​ត្រៀម​ចូល​រោង​ការ​អ្វី​ទេ។

មុំ​ សុធារ៉ា និង តូតា

តូតា និង លោក ប៉ុល វិបូ ហៅ​នីត មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា​ដោយ​បើក​ចំហ​ជា​សាធារណៈ​ច្រើន​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​តារា​​ស្រី​រូប​នេះ ចូល​រួម​​ថត​រឿង "ចន្ទ្រា" កាល​ពី​ជាង​៣ឆ្នាំ​មុន​ឲ្យ ផលិតកម្ម​"អង្គរ​ Picture “​ មក​ម្ល៉េះ។ ទោះបី​ជា​​បែប​នេះ​ក្ដី ​ស្នេហា​រវាង​ក្រមុំ​ក្មេង​ខ្ចី​ល្បី​ឈ្មោះ ជា​មួយ​នឹង​​បុរស​ពោះម៉ាយ​មាន​ឥទ្ធិពល​១គូនេះ ហាក់​បីដូច​ជា​មិន​ទាន់​បង្ហាញ​តម្រុយ​ថ្ងៃ​ចូល​រោង​ជ័យ​នៅ​ឡើយ​ទេ ដោយ​ពួក​គេ​ធ្លាប់​បាន​លើក​ឡើង​ថា ចាំ​មើល​ជំនួញ​ជោគជ័យ​សិន៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូប​ថត៖ ពី​ហ្វេស​ប៊ុក មុំ សុធារ៉ា