ដូច​គ្នាម្ល៉េះ! ពិធីការិនី និង​តារា​ស្រី​​ល្បី​​ឈ្មោះ​៣​នាក់​នេះ​​​​​គាំទ្រ​​ក្រុមសំណព្វ​ចិត្ត​​​​តែ​១​នៅ World Cup​

  • 2018-06-09 00:06:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ពិធី​ការិនី​ និង​ជាតារា​សម្តែង​ស្រី​​ដ៏​ស្រស់​ស្អាត​៣​នាក់​បាន​​​​ប្រាប់​ឈ្មោះ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​​ដែល​​ខ្លួន​គាំទ្រ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នៅ​ប្រទេស​រុស្ស៊ី​ និង​ជា​ជម្រើស​ជាតិ​ដែល​មាន​លទ្ធភាព​លើក​ពាន​ទៀត​ផង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នោះ​គឺ​សិល្បការិនី​ខ្មែរ​ទាំង​៣​នាក់​នេះ​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​តែ​មួយ​ដូច​គ្នា បើ​ទោះ​ជា​​មាន​រហូត​ដល់​៣២​ជម្រើស​ជាតិ​​។

ពិធី​ការិនី និង​ជា​តារា​សម្តែង​ កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន​

កញ្ញា ហ៊ិន ច័ន្ទនីរត្ន

តារា​សម្តែង​និង​ជា​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន​​ដ៏​ប្រជា​ប្រិយ កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន​ បាន​ប្រាប់​ថា ​ពេញ​ចិត្ត​ និង​គាំទ្រ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​ ពី​ព្រោះ​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ​សំបូរ​កីឡាករ​ល្អ​ៗ​លំដាប់​ពិភព​លោក​ច្រើន។ ជា​ពិសេស​កញ្ញា​ស្គាល់​ច្បាស់​ជាង​គេ​គឺ​​ខ្សែប្រយុទ្ធ​មុត​ស្រួច​ Neymar ហើយ​គិត​ថា​ ប្រេស៊ីល​អាច​ឈ្នះ​ពាន​ World Cup ឆ្នាំ​នេះ។

តារា​សម្តែង​​ល្បី​អ្នក​នាង​​ សារ៉ាយ សក្ខណា​

អ្នក​នាង សារ៉ាយ សក្ខណា

ចំណែក​តារា​សម្តែង​ល្បី​ល្បាញ​ អ្នក​នាង សារ៉ាយ សក្ខណា ដែល​កំពុង​រស់​នៅ​អាមេរិក​បាន​ប្រាប់​ថា​ អ្នក​នាង​ក៏​ចូល​​ចិត្ត​មើល​បាល់ទាត់​ដែរ។ សម្រាប់​​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​ អ្នក​នាង​គិត​ថា​ ក្រុម​ជម្រើស​ជាតិ​​​ប្រេស៊ីល​ដែល​​​អាច​នឹង​ឈ្នះ​ពាន​ឆ្នាំ​នេះ។ ទោះ​ជា​យ៉ាង​ណា តារា​ស្រី​កូន​មួយ​រូប​នេះ​មិន​សូវ​ស្គាល់​កីឡាករ​ណា​ម្នាក់​របស់​ប្រេស៊ីល​ច្បាស់​លាស់​ឡើយ។

ពិធី​ការិនី​ល្បី​ដ៏​ប្រជា​ប្រិយ ​កញ្ញា​ អ៊ុង ច័ន្ទសោភា​

កញ្ញា អ៊ុង ច័ន្ទសោភា

ពិធី​ការិនី​ល្បី​ល្បាញ​ និង​ស្រស់​សោភា​​របស់​ក្រុម​ហ៊ុន​ទូរទស្សន៍​ CBS កញ្ញា​ អ៊ុង ច័ន្ទសោភា​ បាន​ប្រាប់​ថា កញ្ញា​ជា​អ្នក​គាំទ្រ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល។ ពិធី​ការិនី​​ដែល​មាន​ឋានៈ​ជា​ជំទាវ​​រូប​នេះ​បាន​ប្រាប់​ថា​ កញ្ញា​បាន​ចាប់​ផ្តើម​គាំទ្រ​ប្រេស៊ីល​តាំង​ពី​ឆ្នាំ​២០០២​​មក​ម្ល៉េះ​ដែល​ពេល​​នោះ​​កីឡាករ​ឆ្នើម​​ Ronaldinho ​ ជា​​អ្នក​រួម​ចំណែក​​ដ៏​សំខាន់​ជួយ​ប្រេស៊ីល​ឈ្នះ​ជើងឯក​ World Cup 2002។ ឆ្នាំ​នេះ​ក៏​កញ្ញា​គិត​ថា ប្រេស៊ីល​​នៅ​តែ​ជា​បេក្ខភាព​ដែល​អាច​​​ឈ្នះ​ World Cup ទៀត។

ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018 ​នឹង​ចាប់​ផ្តើម​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​នា​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ខាង​មុខ​នេះ​ហើយ​ដែល​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី​ត្រូវ​ប្រកួត​បើក​ឆាក​នឹង​ក្រុម​ជម្រើស​ជាតិ​​អារ៉ាប៊ីសាអ៊ូឌីត​ វេលា​ម៉ោង​១០​យប់​នៅ​កីឡដ្ឋាន​ Luzhniki៕

  • ព័ត៌មាន​ជា​ច្រើន​អំពី​បាល់ទាត់​ពិភព​លោក​ សូម​ចុច FIFA World Cup 2018

អត្ថបទ៖ ជាន ចាន់រ៉ា