Justin Bieber ត្រូវ​បុរស​ម្នាក់​ប្ដឹង​ ក្រោយ​ហេតុ​ការណ៍​វាយ​តប់​២​ឆ្នាំ​មុន

  • 2018-06-08 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សម្បូរ​រឿង​ Justin Bieber ត្រូវ​បុរស​ម្នាក់​ប្ដឹង​បន្ទាប់​ពី​បាន​វាយ​តប់​ជាមួយ​គ្នា នៅ​ទីក្រុង Cleveland បន្ទាប់​ពី​ការ​ប្រកួត​លើក​ទី​៣​ នៃ​កម្មវិធី​ប្រកួត​បាល់​បោះ​ NBA ឆ្នាំ​ ២០១៦។

លោក Tobias Cannon ទើប​តែ​ដាក់​ពាក្យ​ប្ដឹង​នៅ​ទីក្រុង​ Los Angeles ទៅ​កាន់​ម្ចាស់​បទ "What Do You Mean?” រូប​នេះ​ ទាម​ទារ​ទឹក​ប្រាក់​ដើម្បី​ព្យាបាល​របួស​ខ្លួន។

ហេតុការណ៍​នោះ​ត្រូវ​សារព័ត៌មាន TMZ ថត​បាន​ នៅ​ពេល​ Justin ចាប់​ផ្ដើម​វាយ​ប្រតប់​ជាមួយ Tobias ដែល​ជា​បុរស​ម្នាក់​មាឌ​ធំ​ជាង Justin ឆ្ងាយ។ បើ​តាម​វីដេអូ​ខាង​ក្រោម​គេ​សង្កេត​ឃើញ​ថា Tobias បាន​វាយ​ក្បាល Justin មុន​បន្ទាប់​មក​ក៏​ចាប់​ផ្ដើម​ប្រវាយប្រតប់​គ្នា​ខ្លាំង​តែ​ម្ដង។

បន្ទាប់​ពី​បុរស​រូប​នេះ​ដាក់​ពាក្យ​បណ្ដឹង​ ពេល​នេះ​លោក​ Scooter Braun ដែល​ជា​អ្នក​គ្រប់គ្រង​ផ្ទាល់​ខ្លួន​របស់​ Justin បាន​ឲ្យ​ដឹង​ថា ពាក្យ​បណ្ដឹង​នេះ​គឺ​មួល​បង្កាច់​ទាំង​ស្រុង​ ដោយ​បុរស​ម្នាក់​នេះ​ព្យាយាម​រក​មធ្យោបាយ​ដើម្បី​ប្ដឹង​យក​លុយ​យូរ​មក​ហើយ។

Tobias បញ្ជាក់​ថា​ខ្លួន​មាន​របួស​ក្បាល​ ក និង​ខ្នង ព្រម​ទាំង​បាត់​បង់​ស្មារតី​ទៀត​ផង​ ក្រោយ​វាយ​គ្នា​ជាមួយ​ Justin។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ TMZ   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម